ក្រូចឆ្មារគឺជាផ្លែឈើជូរ
ដែលមានក្លិនឈ្ងុយប្រហើរគួរជាទីជាប់ចិត្ដ។
វាមិនត្រឹមតែអាចយកទៅប្របាច់ចូលទៅក្នុងអាហារ
ឬភេសជ្ជៈផ្សេងៗឱ្យមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ
ប៉ុន្ដែវាថែមទាំងមានគុណប្រយោជន៍ច្រើនដល់សុខភាពទៀតផង។
ខាងក្រោមនេះគឺជាគុណប្រយោជន៍មួយចំនួនរបស់ទឹកក្រូចឆ្មារ
ដែលល្អប្រសើរសម្រាប់សុខភាពរបស់អ្នក៖

១.
ក្រូចឆ្មារល្អប្រសើរសម្រាប់សុខភាពស្រ្ដី៖
ផ្លែឈើជូរប្រភេទនេះមានផ្ទុកនូវកាល់ស្យូម និងអាស៊ីដFolic
ជាសារធាតុចិញ្ចឹម២យ៉ាង
ដែលមានសារៈសំខាន់សម្រាប់ស្រ្ដីក្រោយអស់រដូវ
និងស្រ្ដីដែលដល់វ័យអាចមានកូនបាន។
ក្រូចឆ្មារស្រស់មួយផ្លែមានផ្ទុកកាល់ស្យូម ២២មីលីក្រាម និងអាស៊ីដ
Folic ជាង ៥មីក្រូក្រាម។
២.
សម្បកក្រូចឆ្មារអាចប្រឆាំងនឹងស្បែកចាស់៖
សម្បកនៃផ្លែឈើជូរមានផ្ទុកសារធាតុទប់ស្កាត់ការផលិតចេញនូវមេឡានីន។
ដោយសារវ័យចាស់ និងការប៉ះនឹងកាំរស្មីUV
ជាតិមេឡានីនដែលផ្ដល់ពណ៌សម្បុរដល់ស្បែករបស់អ្នកអាចកពូនឡើង
និងផ្ញើខ្លួនជាចំណុចខ្មៅនៅលើស្បែករបស់អ្នក។
ការព្យាបាលស្បែកដោយបិទម៉ាស់ធ្វើពីសម្បកក្រូចឆ្មារអាចកាត់បន្ថយនូវ
ស្នាមអុជខ្មៅនេះ។

៣.
ក្រូចឆ្មារជាឱសថធម្មជាតិប្រឆាំងនឹងជំងឺមហារីក៖ សមាសធាតុ Limonoid
នៅក្នុងក្រូចឆ្មារមានប្រសិទ្ធភាពប្រឆាំងនឹងកោសិកាបង្កជំងឺមហារីកពោះ
វៀនធំ មហារីកក្រពះ និងមហារីកគ្រាប់ឈាម។
ក្រុមអ្នកវិទ្យាសាស្រ្ដបានអង្កេតឃើញថា
សារធាតុប្រឆាំងនឹងអុកស៊ីដកម្មឈ្មោះ limonoidនេះ
ក៏អាសម្លាប់កោសិកាមហារីកបានផងដែរ។ ជាតិ limonoids
នៅក្នុងក្រូចឆ្មាររស់នៅយ៉ាងសកម្មនៅក្នុងចរន្ដឈាមរបស់អ្នក
កម្ទេចនូវរ៉ាឌីកាល់សេរីមានប្រសិទ្ធភាពជាង តែបៃតង
និងសូកូឡាខ្មៅ។
៤.
ទឹកក្រូចឆ្មារអាចជួយបង្ការការកកើតឡើង នៃជំងឺគ្រួសក្នុងតងនោម៖
ទឹកក្រូចឆ្មារស្រស់មានផ្ទុកនូវអាស៊ីដនីទ្រីកច្រើនជាងក្រូចពោសាត់។
អាស៊ីតនីទ្រីកគឺជាភ្នាក់ងារទប់ស្កាត់បែបធម្មជាតិ
នៃគ្រួសក្នុងតម្រងនោម ដែលកើតឡើងដោយសារកាល់ស្យូមគ្រីស្ដាល់។
សូមពិសាទឹកក្រូចឆ្មារស្រស់ ដែលច្របាច់ចូលទៅក្នុងទឹក
ជំនួសឱ្យការពិសាទឹកក្រូចឆ្មារកំប៉ុង ឬដប
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
៥.
ទឹកក្រូចឆ្មារអាចបន្ថយជាតិកូឡេស្ដេរ៉ូល៖ សារធាតុ Flavonoid
ដែលគេរកឃើញដំបូងនៅក្នុងទឹកក្រូចឆ្មារមានប្រសិទ្ធភាពកាត់បន្ថយជាតិ
កូឡេស្ដេរ៉ូល និងកម្រិត triglyceride
នៅក្នុងខ្លូនសត្វដែលចិញ្ចឹមដោយអាហារផ្ទុកដោយកូឡេស្ដេរ៉ូលខ្ពស់៕
គុណប្រយោជន៍សុខភាពរបស់ទឹកក្រូចឆ្មារដែលអ្នកពុំធ្លាប់ដឹង ~ Info-Tech >>>>> Download Now
ReplyDelete>>>>> Download Full
គុណប្រយោជន៍សុខភាពរបស់ទឹកក្រូចឆ្មារដែលអ្នកពុំធ្លាប់ដឹង ~ Info-Tech >>>>> Download LINK
>>>>> Download Now
គុណប្រយោជន៍សុខភាពរបស់ទឹកក្រូចឆ្មារដែលអ្នកពុំធ្លាប់ដឹង ~ Info-Tech >>>>> Download Full
>>>>> Download LINK