Sunday, August 9, 2015

កាលពីខែមិថុនា កន្លងទៅនេះ Sony បានបញ្ចេញនូវ កាមេរ៉ាជំនាន់ថ្មី មួយទៀតហើយ ទៅលើ ម៉ូឌែល Cyber-shot DSC-RX100 ដែលម៉ូឌែល ទើបនឹង ចេញនេះ គឺជាជំនាន់ទី ៤ ហើយ បន្ទាប់ពី Sony បានបញ្ចេញនូវ ម៉ូឌែលជំនាន់ទី ៣ កាលពី ឆ្នាំទៅ។ វាមានឈ្មោះ ជាផ្លូវការថា “Cyber-shot DSC-RX100 IV” ឬ “Cyber-shot DSC-RX100 Mark IV” ដែលមាន សមត្ថភាព អាចធ្វើការ ថតវីដេអូ ក្នុងកម្រិត មួយខ្ពស់ ដល់ទៅ 4K ឯណោះ និងអាចថតរូប បានយ៉ាង ស្រស់ស្អាត ក្នុងល្បឿនមួយ យ៉ាងលឿន នេះបើសិនជា ប្រៀបទៅនឹង ជំនាន់មុនៗ របស់វា។
 ក្រឡេកមកមើល កាមេរ៉ារបស់វាវិញ មានទំហំ 20.1 មេហ្គាភិចសែល ជាប្រភេទ CMOS stacked sensor ដែលអាចចាប់ យករូបភាព បានក្នុងកម្រិត 5472 x 3648។ Lens របស់វា មានប្រវែង 24-70mm និងមានផ្ទាំង បង្អួចពន្លឺ f1.8-2.8 អាចអោយ ការថតរូប របស់អ្នក ប្រើប្រាស់ បានច្រើន កាលៈទេសៈ។

0 comments:

Post a Comment