Thursday, August 13, 2015

លោក​អ្នក​ភ័យណាស់មែនទេ​ នៅ​ពេល​ដែល​សុខ​ៗ​ស្រាប់តែ​ iPhone របស់​លោក​អ្នក​រលត់ឈឹង ពេលបើ​ក​ឡើង​វិញ​ ក៏បើកអត់ចេញ ព្យាយាម​សាក​ថ្ម​ក៏​មិន​ឃើញសញ្ញា​ថា​ដំណើរ​ការ​? តើ​វាខូច​ទាំង​ស្រុង​ហើយ​មែនទេ?

ជាការពិត បើសិន​ជា​លោកអ្នកជួប​បញ្ហា​នេះ សូម​កុំ​គិត​ថា​មានតែ​លោក​អ្នក​ម្នាក់​ដែល​បានជួប ព្រោះ​មាន​អ្នកប្រើប្រាស់​ iPhone ភាគ​ច្រើន​លើសលប់​បានជួប​បញ្ហាដូច​ៗ​គ្នា​។ ប្រការ​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​ Apple តាមរយៈ​គេហទំព័រ​សារធារណៈ http://discussion.apple.com បាន​អះអាង​ថា វាបណ្តាញ​មកពី​បញ្ហា​មួយ​ចំនួន​ដូច​ ខាងក្រោម..៖
  • iPhone របស់​លោក​អ្នក​មិនដែល​បិទសោះតាំងពី​ទិញ​មក​ ដូច្នេះវា​អាចធ្វើ​អោយ គាំង (Crash)
  • លោក​អ្នក​ប្រើប្រាស់​អស់​ថាមពល​ខ្លាំង​ពេក​ ដូច្នេះវា​ត្រូវ​ការ​ពេលវេលា​សមស្រប​ដើម្បីអោយ​លោកអ្នកសាកថាមពលឡើង​វិញ និង​ដំណើរ​ស្រាវជ្រាវរក​កំហុសរួចរាល់ទើប​ដំណើរ​វិញ​បាន។
  • ដោយ​សារ​តែ Firmware (កម្មវិធី​ដើម​) ដែល​ ជួនកាល​ក្រោយពេលលោកអ្នក Jailbreak ហើយ​ វាក៏ខូច​ រឺ​បិទដំណើរ​ការ​។ ដូច្នេះកុំព្យាយាម​ Jailbreak បើសិន​លោកអ្នក​អាចប្រើប្រាស់បាន។
  • ដោយ​សារ​ការ​បញ្ចូល Apps ដែល​គ្មានប្រភព​ច្បាស់លាស់​ មានមេរោគ ធ្វើ​អោយ​ម៉ាស៊ីន​គាំង​លែងដំណើរ​ការ​តែម្តង​។
បើសិនជា​បានជួប​បញ្ហា​នេះ (បញ្ហារលត់បើក​មិនចេញ​) សូម​លោក​អ្នក​កុំ​តក់ស្លុត កុំ​ភ័យ ហើយ​ក៏​កុំ​ទាន់​អាល​​ស្វែងរក​ជាងជួសជុល​ ​នាំតែ​គេ​​យក​លុយ​ទទេៗ​នោះ​ទេ។ លោក​អ្នកត្រូវ​អនុវត្តន៌តាម​ការណែនាំដូចខាងក្រោម​នេះ..៖
  1. សាក​ថ្មចោល​យ៉ាងហោចណាស់ ៣០នាទី​ រួច​បើកវាឡើង​វិញ។ បើវា​មិនដំណើរការ​ទេ សូមអនុវត្តន៌ជំហ៊ានទី​២។
  2. ចុច​ប៊ូតុង Home និង Power (Home+Power) ដំណាលគ្នា​។ ពេល​ដែល​រូបសញ្ញា Apple លេចឡើងរយៈពេល ១០ ទៅ ២០វិនាទី ត្រូវលែង​ដៃ​ចេញវិញ​តំណាល​គ្នា​ ហើយ​រង​ចាំវាដំណើរការ​យ៉ាង​តិច​១នាទី ពេល​នោះ iPhone របស់លោក​អ្នកនឹង​ត្រឡប់មកធម្មតាវិញ​។
  3. បើសិន​វា​មិនដំណើរ​ការ​ សូម​សាក​ល្បង​ម្តង​ទៀត​ ចុច​ប៊ូតុង Home និង Power (Home+Power) ដំណាលគ្នា​។ រឺ​លោក​អ្នក​ត្រូវ​ស្វែងរក​ឧបករណ៌​ថ្មីដូចជា ឆ្នាំងសាក ខ្សែរសាក ដើម្បី​មក​ធ្វើ​តេស្ត​។ 
បើសិន​ជា​ការអនុវត្តន៌តាមចំនុច​និមួយ​ៗ​ទាំង​៣​ខាង​លើ​នេះ iPhone នៅតែ មិនដំណើរ​ការទេ លោក​អ្នក​គួរតែ​ទុក​វា​អោយ​ត្រជាក់​យ៉ាង​ហោចណាស់ ១ម៉ោង ដើម្បី​អោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៌​ដើមរបស់​ Board ធ្វើការ​ដក​ចេញនូវបញ្ជារ​មួយចំនួន​។ រឺ​លោក​អ្នក​ត្រូវ​ភ្ជាប់ទូរស័ព្ទ​ទៅ​កាន់​ iTunes រួច​ផ្ញើរ​បញ្ហា​នេះ​ទៅ​ Apple រឺ​ត្រូវ​ចុច​ Restore iPhone ដើម្បី​អោយ​វាដំណើរ​ឡើង​វិញ​ ប៉ុន្តែ​យើង​ខ្ញុំ​មិន​ទទួល​ខុស​ត្រូវចំពោះការ​ខូចខាត​ទេ បើសិន​ជាការ Restore ហើយ​ស្រាប់តែ​ជាប់​កូដ​៕
បំរាម..ការអនុវត្តន៌តាមវិធីខាង ​លើ​គឺ​ត្រូវ​ធ្វើ​ដោយប្រុង​ប្រយ័ត្ន​។ យើង​ខ្ញុំ​មិនទទួល​ខុសត្រូវ​ចំពោះ​ការ​ខូចខាត​ដោយ​ប្រការ​ណា​មួយ​ទេ​។ ការ​អនុវត្តន៌ គឺ​ជា​ដំបូន្មានដែលត្រូវ​បានដក​ស្រង់ពី https://discussions.apple.com /docs/DOC-3763

1 comment:

  1. ហេតុ​អ្វី​បាន​ជា​ Iphone របស់​អ្នក សុខៗ​ស្រាប់​តែ​រលត់​ឈឹង​ បើក​វិញ​ក៏​​មិន​ដំណើរ​ការ​? ~ Info-Tech >>>>> Download Now

    >>>>> Download Full

    ហេតុ​អ្វី​បាន​ជា​ Iphone របស់​អ្នក សុខៗ​ស្រាប់​តែ​រលត់​ឈឹង​ បើក​វិញ​ក៏​​មិន​ដំណើរ​ការ​? ~ Info-Tech >>>>> Download LINK

    >>>>> Download Now

    ហេតុ​អ្វី​បាន​ជា​ Iphone របស់​អ្នក សុខៗ​ស្រាប់​តែ​រលត់​ឈឹង​ បើក​វិញ​ក៏​​មិន​ដំណើរ​ការ​? ~ Info-Tech >>>>> Download Full

    >>>>> Download LINK

    ReplyDelete