Wednesday, September 2, 2015

ដោយ​សារ​តែ​ទូរសព្ទ​ iPhone​ ថ្មី​មាន​តម្លៃ​ថ្លៃ​ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​ងាក​ទៅ​​ជាវ​​ iPhone ​មួយ​ទឹក​ ព្រោះ​មាន​តម្លៃ​ធូរ​ថ្លៃ​ ហើយ​គុណភាព​ក៏​មិន​ចាញ់​ទូរសព្ទ​ថ្មី​ប៉ុន្មាន​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ ទូរសព្ទ​មួយ​ទឹក​នោះ​មិន​ប្រាកដ​ថា​ជា​ទូរសព្ទ​ស្រប​ច្បាប់​ ឬ​អាច​ជា​ទូរសព្ទ​ ដែល​ម្ចាស់​ដើម​គេ​បាន​បាត់។
ដូច​នេះ​អ្នក​ត្រូវ​អនុវត្ត​៥​ចំណុច​ខាង​ក្រោម​នេះ​​ជា​មុន​សិន​ មុន​នឹង​​​សម្រេច​ជាវ​ទូរសព្ទ​​ iPhone​ មួយ​ទឹក​ដើម្បី​ការ​ពារ​បញ្ហា​​នៅ​ថ្ងៃ​ក្រោយ៖

១. ពិនិត្យ​មើល​លេខ​ IMEI
អ្នក​ត្រូវ​ពិនិត្យ​មើល​លេខ​ IMEI​ ដែល​មាន​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​សម្បក​ទូរសព្ទ​ (សម្រាប់​ iPhone 3G, 3Gs, 4, 4s IMEI ​គឺ​ស្ថិត​នៅ​លើ​ជើង​ស៊ីម)​ និង​លេខ​ IMEI​ ដែល​ស្ថិត​នៅ​ទីតាំង​ Setting​ នៃ​ទូរសព្ទ​ ថា​តើ​ដូច​គ្នា​ ឬ​យ៉ាង​ណា​ ដើម្បី​ប្រាកដ​ថា​សម្បក​ iPhone នោះ​ជា​សម្បក​​ Original។ ប្រសិន​សម្បក​នោះ​មិន​មែន​ជា​សម្បក​ Original​ នោះ​អ្នក​អាច​ត​ថ្លៃ​ដើម្បី​ទទួល​បាន​តម្លៃ​​ថោក​ជាង​មុន។

***វិធី​ពិនិត្យ​ IMEI​ ក្នុង​ទូរសព្ទ​គឺ​ចូល​ទៅ​កាន់​ Setting → General → About → IMEI។

IMEI-iPhone


២. ពិនិត្យ​មើល​ Find My iPhone​
ប្រសិន​បើ​ទូរសព្ទ​មាន​កំណត់​ Find My iPhone ​(Activation Lock: On)​ ទូរសព្ទ​នោះ​នឹង​គ្មាន​ន័យ​សម្រាប់​អ្នក​ឡើយ ​ព្រោះ​ម្ចាស់​ទូរសព្ទ​មុន​អាច​ធ្វើ​ការ​ Lock​ ទូរសព្ទ​របស់​អ្នក​បាន​គ្រប់​ពេល។ អ្នក​អាច​ឆែក​មើល​ថា​ទូរសព្ទ​នោះ​មាន​កំណត់​មុខងារ​ Find My iPhone​ ឬ​ក៏​អត់​ដោយចុច​ត្រង់​នេះ​​ រួច​វាយ​បញ្ចូល​លេខ​ IMEI​ ឬ​ Serial Number​ ចូល​ទៅ​ក្នុង​ប្រអប់​នោះ។

Screen-Shot-2015-01-23-at-4.37.51-pm.png



៣. ឆែក​មើល​លេខ​ IMEI​ ត្រូវ​បាន​ Lock ឬ​អត់
ក្នុង​ករណី​ដែល​លេខ​ IMEI ត្រូវ​បាន​ Lock នោះ​អ្នក​មិន​អាច​ប្រើ​ប្រាស់​ទូរសព្ទ​​ដើម្បី​ធ្វើ​ការ​ហៅ​ចេញ​បាន​នោះ​ទេ ​ទោះ​បី​ជា​អ្នក​ផ្លាស់​ប្ដូរ​ស៊ីម​កាត​ក៏​ដោយ។ អ្នក​អាច​ពិនិត្យ​មើល​ថា​ លេខ​ IMEI របស់​អ្នក​ត្រូវ​បាន​ Lock​ ឬ​យ៉ាង​ណា​ដោយ​គ្រាន់​តែ ​ចុច​ទី​នេះ​ រួច​វាយ​បញ្ចូល​លេខ​ IMEI ដែល​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ទូរសព្ទ។

IMEI.png


៤. លុប​ចោល​ Data​ ទាំង​អស់​
មុន​នឹង​ជាវ​ទូរសព្ទ​ iPhone មួយ​ទឹក​យក​មក​ប្រើ ​អ្នក​គួរ​ Sign Out​ ពី​ iCloud របស់​ម្ចាស់​ទូរសព្ទ​មុន​ រួច​ធ្វើ​ការ​លុប​ចោល​ទិន្នន័យ​ចាស់​ទាំង​អស់​ដោយ​ចូល​ទៅ​កាន់​ Setting → General → Reset → Erase All Content and Settings។


IMG_2434.png


៥.ពិនិត្យ​មើល​ទូរសព្ទ​ដែល​អ្នក​ទិញ​ស្រប​ច្បាប់​ ឬ​អត់
ចុច​នៅ​ត្រង់​កន្លែង​នេះ រួច​វាយ​បញ្ចូល​លេខ​ Serial Number​ ទូរសព្ទ។ ប្រសិន​បើ​អ្នក​អាច​បន្ត​ទៅ​ទំព័រ​ផ្សេង​បាន​ មាន​ន័យ​ថា​ទូរសព្ទ​ដែល​អ្នក​ទិញ​គឺ​ស្រប​ច្បាប់​ ប៉ុន្តែ​បើ​ចេញ​ពាក្យ​សុំ​ទោស​ ទូរសព្ទ​អាច​គេ​បាត់​ ឬ​ជា​ទូរសព្ទ​មិន​ស្រប​ច្បាប់។

Tuesday, September 1, 2015

Xiaomi ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននៅ​ប្រទេស​ចិន​មួយ ដែល​វា​អាច​ផលិត​ឧបករណ៍​អេឡិច​ត្រូនិ​ច​នានា​បាន​គុណភាព​ល្អ និង​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត អាច​ធ្វើ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ក្រុមហ៊ុន​ដទៃ​បាន ដែល​មាន​ដូច​ជា​ទូរស័ព្ទ ថេប្លេត ឧបករណ៍​ភ្ជាប់​ជា​មួយ​ទូរទស្សន៍ រឺក៏ខ្សែ​ដៃ​សុខភាព​ជាដើម។ នៅ​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​ដាក់​បង្ហាញ​កូន​កាមេរ៉ា​ដាក់​ តាម​ខ្លួន​ទៀត ដែល​វា​អាច​ផ្តល់​មុខងារ​ស្រដៀង​គ្នា​ទៅ​នឹង​កាមេរ៉ា GoPro ដែរ ប៉ុន្តែ​វា​មាន​ទំហំ​តូចជាង ហើយ​ក៏​ត​ម្លៃធូ​រថ្លៃ​ខ្លាំង​ជាង​ណាស់​ផងដែរ ដែល​អាច​ធ្វើ​អោយ​អ្នក​ចូល​ចិត្ត​ថតរូប​វីដេអូឃើញ​ហើយ ចង់​ធ្វើ​ជា​ម្ចាស់​ភ្លាម​តែម្តង។
cover ​​
កូនកាមេរ៉ាតូចច្រឡឹងដែអាចប្រើប្រាស់សម្រាប់ថតរូប​ភាព រឺវីដេអូ​សកម្មភាព​អ្វី​មួយ​បាន​ជំនួស​អោយ​កាមេរ៉ា​ឌីជីថល រឺ​កាមេរ៉ា​ទូរស័ព្ទ​បាន​យ៉ាង​ល្អ ព្រោះ​អីវា​តូច សមត្ថ​ភាព​ខ្ពស់ ហើយ​ក៏​មិន​ងាយ​ខូច​ខាត និង​កាន់​ថ្ម​បាន​យូរ​ផង​ដែរ។ កាមេរ៉ា​នេះ​អាច​ធ្វើ​ការ​ថត​សកម្ម​ភាព​នានា​ដូចជា​ពេល​ធ្វើ​ដំណើរ វីដេអូ​ឯកសារ ថត​កុន​ជាដើម។ Xiaomi Yi Action Camera មាន​ទំហំ 16 មេហ្គា​ភិច​សែល ប្រើ​ប្រាស់​ស៊ិនស័រ Sony Exmor BSI CMOS និងមាន Aperture F/2.8 ដែល​អាច​ថត​យក​សកម្មភាព​នានា​បាន​ច្រើន​និង​ច្បាស់ល្អ មិន​ចាញ់​កាមេរ៉ា GoPro ប៉ុន្មាន​នោះទេ។ វា​អាច​ចាប់​យក​វីដេអូ​ទំហំ 1080 ក្នុងទំហំ 60fps បាន រឺ 720 ក្នុងទំហំ 120fps និង 480 ក្នុង​ទំហំ 240fps។ កាមេរ៉ា​នេះ​បំពាក់​ដោយ Processor Amberella A7LS ដែល​អាច​គណនា​រូបភាព និង​វីដេអូ​បាន​លឿន​រហ័ស និង​ក្នុង​គុណ​ភាពល្អ។
56
កាមេរ៉ានេះទំងន់ត្រឹម 72 ក្រាមប៉ុណ្ណោះ មាន​ម៉េម៉ូរី​ក្នុង​ម៉ាស៊ីន​ទំហំ16GB ដែល​អាច​បន្ថែម​ទៀត​បាន មាន​ថ្ម​ទំហំ 1,010 mAh អាច​ប្រើ​ប្រាស់​បាន​យូរ និង​មាន​ប្រព័ន្ធ Wi-Fi ងាយ​ស្រួល​សម្រាប់​អោយ​អ្នក​បញ្ជា​វា​ចេញ​ពី​ទូរស័ព្ទ Android របស់​អ្នក។ តួ​ខ្លួន​របស់​វា​បាន​បង្កើត​ឡើង​ពី​លោហៈ​ធាតុ​ពិសេស ដែល​ប្រឆាំង​ទាំង​សីតុណ្ហ​ភាព​ក្តៅ និង​ត្រជាក់ ហើយ​វា​ក៏​អាច​ស្ថិត​នៅ​ក្នុង​ទឹក​បាន​ដល់​ជំរៅ 40 ម៉ែត្រ​ផងដែរ ខ្លាំង​ជាង​កាមេរ៉ា​ធម្មតា​ទៅទៀត។

Monday, August 31, 2015

មានមិត្តអ្នកអាន មួយចំនួនហើយ បានដឹងបន្ទាប់ ពីពត៌មាន អន្តរជាតិ និងជាតិ ចេញផ្សាយ ជាច្រើន ទាក់ទងនឹង ការត្រៀមបង្ហាញ វត្តមាន iPhone ជំនាន់ក្រោយ នាខែក្រោយនេះ ដោយការប្រកាស ជាផ្លូវការរបស់ Apple ថានឹងបើក ព្រឹត្តិការណ៍ នៅថ្ងៃទី 9 ខែកញ្ញា ក្រោយនេះ ហើយអ្នកដែល មានបំណង ចង់ទិញ iPhone 6 ឬ iPhone 6 Plus គួរតែពិចារណា ម្តងទៀត។
cover
នៅពេលនេះដែរ យើងបាន ពាំនាំ ពត៌មាន ចុងក្រោយមួយ ដែលបង្ហាញ ពីមូលហេតុ ដែលអ្នកមិន គួរទិញ iPhone 6 ឬ iPhone 6 Plus មកប្រើប្រាស់ នៅពេលនេះ។ ដើម្បីជ្រាប កាន់តែច្បាស់ អ្នកអាចអាន ការបកស្រាយ នៅខាងក្រោម៖
  1. iPhone ជំនាន់ក្រោយជិតចេញលក់
យើងអាចជឿជាក់ លើពត៌មាន ជាច្រើនបាន ចេញផ្សាយ ពីលក្ខណៈសម្បត្តិ របស់ iPhone ជំនាន់ក្រោយ ដែលមាន សមត្ថភាព ខ្លាំងក្លាជាង iPhone នាពេល បច្ចុប្បន្ននេះ ទ្វេដង ដូចនេះ ហេតុអ្វីអ្នក ត្រូវទិញ iPhone បច្ចុប្បន្ននេះ មកប្រើប្រាស់ទៀត? អ្នកគួរចាំ iPhone ជំនាន់ក្រោយ ចេញមក រួចទិញ ប្រើឲ្យទាន់សម័យ ល្អជាង។
1
  1. តម្លៃ
បើសិនជាអ្នកទិញ iPhone 6 ឬ iPhone 6 Plus នឹងខាត បន្ទាប់ពីដាក់ លក់វិញ ដោយសារ បន្ទាប់ iPhone ជំនាន់ក្រោយ ចេញលក់ហើយ​ តម្លៃ iPhone 6 ឬ iPhone 6 Plus នឹងធ្លាក់ថ្លៃ ដោយអ្នកទិញ ពេលនេះ ប្រើបានតែ 1 ខែ ស្រាប់តែ ធ្លាក់ថ្លៃ 100 ដុល្លារ បន្ទាប់ពីចេញ IPhone ជំនាន់ក្រោយ ច្បាស់ជានឹកឃើញ ស្តាយក្រោយ។
2
  1. ស្មាតហ្វូនដំនើរការ Android ផ្សេងៗ
បើសិនជា អ្នកយកលុយនោះ មកទិញស្មាតហ្វូន ដំនើរការ Android ដូចជា Samsung Galaxy S6 ឬ One Plus 2 ឬ LG G4 ឬ Galaxy note 5 វិញ ប្រហែលជា ប្រសើរជាង ដោយសារ ស្មាតហ្វូនទាំងនេះ ទើបដាក់ លក់នា ឆ្នាំនេះ ហើយមាន សមត្ថភាពខ្លាំង ថែមទៀតផង ចំនែកឯ iPhone 6 ឬ iPhone 6 Plus ចេញបានជិត 1 ឆ្នាំ តែតម្លៃ នៅតែថ្លៃ ហើយជិតចេញ ស៊េរីថ្មីទៀត ដូចនេះ មានន័យថា ជិតហួស សម័យហើយ។
3
  1. អ្នកត្រូវគិតពីអនាគត
នៅពេល Apple ដាក់លក់ស្មាតហ្វូន ថ្មីរបស់ ពួកគេនោះ ក៏មានក្រុមហ៊ុន ប្រកួតប្រជែងដទៃ ដាក់លក់ ស្មាតហ្វូន របស់ពួកគេ បន្តបន្ទាប់ ដែលមាន សមត្ថភាពខ្លាំងៗ ជាងផលិតផល Apple ដែរ ដូចនេះ អ្នកអាចពិចារណា ទិញផលិតផលផ្សេងៗ ជាជាង ការផ្តោតលើតែ ផលិតផល តែមួយ។
4
ខាងលើនេះ ជាមូលហេតុ ដែលយើងបាន ពាំនាំមកពី សារពត៌មាន បរទេសមួយ ហើយមិត្តអ្នកអាន អាចយក មូលហេតុ ទាំងនេះ ទៅពិចារណាបាន។
ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យក្មេង​ដ៏​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ២​រូប​គឺ ចាន់ វឌ្ឍនាកា និង កែវ សុខផេង​ មិន​ប្រាកដ​ថាអាច​​ចូល​លេង​បាន​ឬ​យ៉ាងណា​នោះ​ទេ​ នៅ​ពេល​កម្ពុជា​ប៉ះ​ម្ចាស់​ផ្ទះ​ជប៉ុន​នៅ​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ខាង​មុខ​នេះ ​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ២០១៨ ​នៅ​ប្រទេស​រុស្ស៊ី​ ប្រចាំ​តំបន់​អាស៊ី​ជុំ​ទី​២។

4
កីឡាករ​​ កែវ សុខផេង កាល​ប្រកួត​​មិត្តភាព​ជាមួយ ប៊ូតាន់

កែវ សុខ​ផេង​ដែល​ទើប​ទៅ​ដល់​ប្រទេស​ជប៉ុន​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ កាល​ពី​យប់​មិញ​នេះ ​បាន​ប្រាប់​ Sabay ​ថា​នៅ​ពេល​នេះ​រូបគេ​មាន​បញ្ហា​ឈឺ​ចង្កេះ​នៅ​ឡើយ ដូច្នេះ​មិនទាន់​ប្រាកដ​ថា រូប​គេ​អាច​ចូល​លេង​បាន​ឬ​យ៉ាង​ណា​នោះ​ទេ។  ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ណាស់ ពី​ព្រោះ​ជួប​ជា​មួយ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​អាស៊ី ដូច្នេះ​រូបគេ​ពិតជា​មិនអាច​អវត្តមាន​ពី​ទីលាន​បាន​ឡើយ។ ទោះ​យ៉ាងណា ការ​ចូល​លេង​បាន ឬ​មិន​បាន​រង់​ចាំ​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា​សិន​ទើប​ដឹង​ច្បាស់។

កីឡាករ​មក​ពី​ភ្នំពេញ​ក្រោន​​រូប​នេះ​បន្ថែម​ទៀត​ថា ក្រៅ​ពី​មាន​របួស​ចង្កេះ សមាជិក​ជម្រើស​ជាតិ​កម្ពុជា​ឆ្នើម​មក​ពី​ក្លិប​បឹង​កេត​អង្គរ ចាន់ វឌ្ឍនាកា ក៏​មាន​បញ្ហា​របួស​ជើង ហើយ​ក៏​មិន​ទាន់​ប្រាកដ​១០០% ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​​បាន​ឬ​យ៉ាង​ណា​ដូច​គ្នា​។ កីឡាករ​កម្ពុជា​ផ្សេង​គ្មាន​បញ្ហា​អ្វី​ឡើយ​គឺ​អាច​ចូល​លេង​បាន។

​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល E នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​វគ្គ​ជម្រុះ​តំបន់​អាស៊ី ​កម្ពុជា​បាន​បរាជ័យ​ចំនួន ២​ប្រកួត​​ជាប់​ៗ គ្នា​គឺ​ចាញ់ សិង្ហបុរី ៤-០​ និង​ចាញ់ អាហ្វហ្គានីស្ថាន ១-០​​ ក្នុង​ទឹក​ដី​ខ្លួន​ឯង​។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​​​ទៅ​ដល់​ប្រទេស​ជប៉ុន​ កាល​ពី​ព្រឹក​មិញ​នេះ​ បន្ទាប់​ពី​​បាន​ប្រមូល​ផ្ដុំ​ពី​ថ្ងៃ​ទី១៧ ខែ​សីហា កន្លង​ទៅ ហើយ​បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​​ឈ្នះ​ក្រុម​ភ្ញៀវ​ប៊ូតាន់ កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា មុន​ចេញ​ទៅ​ប្រទេស​ថៃ ​នៅ​​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៥។ នៅ​ថ្ងៃ​ទី២៦ ​ខែ​សីហា បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្លិប Army United ក្នុង​លីក​អាជីព​កំពូល​ថៃ ១ ទល់ ១ ​និង​ប្រកួត​មិត្តភាព​អន្តរជាតិ​​ចាញ់​ក្រុម​ជម្រើស​ជាតិ​ឡាវ ២ ទល់ ១ កាល​ពី​ថ្ងៃ​​ទី​២៩ ខែ​សីហា ថ្មីៗនេះ៕

ka1
កីឡាករ ចាន់ វឌ្ឍនាកា

Wednesday, August 19, 2015

ខ្សែប្រយុទ្ធ​ និង​ ជា​ប្រធាន​ក្រុម​មក​ពី​ក្លិប​ស្វាយ​រៀង​ កីឡាករ​ ប្រាក់​ មុន្នី​ឧត្តម​ បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​ ទី​ ១៨​ ខែ​ សីហា​ ម្សិលមិញ​ថា​ រូបគេ​មិន​អាច​ជួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ក្នុង​យុទ្ធនាការ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ 2018​ FIFA​ World​ Cup​ Russia​ បាន​នោះ​ទេ​ ព្រោះ​មាន​បញ្ហា​សុខភាព​។​
Cambodia-Nationall-Football-Team-2015-171
​ប្រាក់​ មុន្នី​ឧត្តម​ (​ស្ដាំ​)​ បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​ពេល​ប្រមូលផ្ដុំ​ដំបូង​
​ជុំវិញ​បញ្ហា​នេះ​លោក​ ឆាំង​ ពិសិដ្ឋ​ អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ បាន​លើក​ឡើង​ថា​មុន​ការ​ប្រកួត​មួយ​ខែ​ សហព័ន្ធ​បាន​បញ្ជូន​ឈ្មោះ​កីឡាករ​ចំនួន​ ២៥​ នាក់​ទៅ​កាន់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ (AFC)​។​ ក្នុង​ចំណោម​ ២៥​ នាក់​នេះ​បាន​ជ្រើស​ចេញពី​បញ្ជី​ ៥០​ នាក់​ដែល​បាន​ចុះ​ឈ្មោះ​តាំងពី​លើក​ដំបូង​មក​ម្ល៉េះ​។​ តាម​គម្រោង​កីឡាករ​ទាំង​ ២៥​ នាក់​ត្រូវ​ជម្រុះ​ ២​ នាក់​ចេញ​ ដោយ​ទុក​តែ​ ២៣​ នាក់​ប៉ុណ្ណោះ​ ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ជប៉ុន​។​

​លោក​ថា​ លោក​ Lee​ Tae​ Hoon​ មិន​ជ្រើសរើស​កីឡាករ​បន្ថែម​ជំនួស​ កន្លែង​ ប្រាក់​ មុន្នី​ឧត្តម​ នោះ​ទេ​ ដោយ​រក្សា​កីឡាករ​ ២៤​ នាក់​បណ្ដោះអាសន្ន​ ហើយ​ត្រូវ​ជម្រុះ​តែ​ម្នាក់​ប៉ុណ្ណោះ​ក្រោយ​ចប់​យុទ្ធនាការ​ប្រកួត​កម្ដៅ​ សាច់ដុំ​នៅ​ប្រទេស​ថៃ​។​

​កីឡាករ​ ប្រាក់​ មុន្នី​ឧត្តម​ មាន​បញ្ហា​របួស​ត្រង់​ក្រលៀន​ ក្នុង​ពេល​ជួយ​ក្រុម​ស្វាយ​រៀង​ ប្រកួត​ឈ្នះ​បៀ​ល​ប្រាយ​ ដោយ​លទ្ធផល​ ៣​ ទល់​ ១​ ប្រកួត​កាលពី​ជើង​ទី​១​ ដើមខែ​សីហា​ កន្លង​ទៅ​ក្នុង​ពានរង្វាន់​បាល់ទាត់​ក្រប​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​ លី​ក​ ២០១៥​ (MCL​ 2015)​។​

​ក្រុម​កម្ពុជា​ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ប្រទេស​ប៊ូ​តាន់​ នៅ​វេលា​ម៉ោង​ ៦​ ថ្ងៃ​ព្រហស្បតិ៍​ ទី​ ២០​ ខែ​ សីហា​ ខាង​មុខ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ សីហា​ ខាង​មុខ​ក្រុម​កម្ពុជា​ត្រូវ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ដើម្បី​មិត្តភាព​ជាមួយ​ក្រុម​នៅ​ក្នុង​លី​ក​កំពូល​របស់​ថៃ​ (​កំពុង​ទាក់ទង​)​ នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ សីហា​ ហើយ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ ជម្រើសជាតិ​ឡាវ​ នៅ​ទីនោះ​ក្នុង​ថ្ងៃ​ ២៩​ ខែសីហា​ ផង​ដែរ​។​ ចេញពី​ថៃ​ ក្រុម​ជម្រើសជាតិ​កម្ពុជា​ ត្រូវ​បន្តដំណើរ​ទៅ​ប្រទេស​ជប៉ុន​ តែ​ម្ដង​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ សីហា​។​

​ចំពោះ​ប្រកួត​ផ្លូវការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ ត្រូវ​ជួប​ម្ចាស់ផ្ទះ​ជប៉ុន​ ក្នុង​វគ្គ​ជម្រុះ​ពូ​ល​ E​ នៃ​ពានរង្វាន់​ FIFA​ World​ Cup​ ប្រចាំ​ទ្វីបអាស៊ី​ នៅ​កីឡដ្ឋាន​ Saitama​ Stadium​ 2002​ ក្នុង​ទីក្រុង​ Saitama​ នា​ថ្ងៃ​ទី​ ៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥​ ហើយ​ត្រូវ​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ​ ដើម្បី​ទទួលភ្ញៀវ​ក្រុម​ស៊ី​រី​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ នា​សៀ​ល​ថ្ងៃ​ទី​ ៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥​ វិញ​ម្ដង​៕
​ប្រភព​ពី​ ៖​ news.sabay.com.kh​
Hacker គឺ​ជាឈ្មោះ​ដែល​សម្ដៅ​ចំពោះ​ក្រុម​មនុស្ស​ ឬបុគ្គល​ណា​ដែល​មាន​ជំនាញ​ខ្លាំង​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និងបច្ចេកវិទ្យា ។​ ជាធម្មតា​ការងារ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​នេះ​គឺមិន​ជាបើក​ចំហ ​និងជាក់​ស្ដែង​ឱ្យឃើញ​នឹង​ភ្នែក​ងាយៗ​នោះ​ឡើយ​ ពោល​គឺការ​ងារ​របស់​ពួកគេ ​គឺអង្គុយ​ចាំតែ​ធ្វើការ​ក្នុង​ទីអាថ៌​កំបាំង​ ហើយ​មិន​មាន​នរណា​ម្នាក់​ងាយ​ស្គាល់​ឈ្មោះ​ និងសាវ​តារ​របស់​ពួក​គេឡើយ​ ប៉ុន្តែ​គេ​អាច​ដឹងថា​ក្នុង​ពិភព​លោក​បច្ចុប្បន្ន​គឺសម្បូរ​ទៅ​ដោយ​ ក្រុមHacker ដោយ​សារពួក​គេក៏​ជានិស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ចេញ​ពីសាលា​ណាមួយ​ដែល​ ផ្ដល់ការ​អប់​រំខ្ពស់​ទៅលើ​ប្រព័ន្ធ​បច្ចេក​វិទ្យា ​និងពត៌មាន ​។




តើ​ការងារ​របស់​ក្រុម​មនុស្ស​ជំពូក​នេះ​មានអ្វីខ្លះ ? ​ហើយ​តើប្រភព​រកលុយ​របស់​ពួក​គេកើត​ចេញពីណាខ្លះ?​

យោង ​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ​នៃវិទ្យាស្ថាន​Trustwave ពួកគេ​បាន​បង្ហាញថា​ ជាធម្មតា​ការងារ​របស់​ពួក​ក្រុម​មនុស្ស​ជំពូក​នេះគឺ​អង្គុយ​ធ្វើការ​មួយ​ កន្លែង​ និងផ្ដោត​យ៉ាងសំខាន់​ទៅលើ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និងពត៌មាន​។ នៅក្នុង​សំណុំ​នៃការ​ងារ​ររបស់​ពួកគេ​ គឺពួក​គេពូកែ​ខាង​ការ​បង្កើត​លេខ​កូដ​សម្ងាត់ ​បង្កើត​គេហទំព័រ​ក្លែង​ក្លាយ ​កែច្នៃ​ពត៌មាន​ក្លែង​ក្លាយ​ ផ្ញើរសារ​ក្លែង​ក្លាយ​ បង្កើត​មេរោគ​ និងបញ្ជូន​មេរោគ​ដែល​ពួកគេ​បាន​បង្កើត​នោះ ​ឆ្ពោះ​ទៅកាន់​ទីណាមួយ​ដែល​ពួកគេ​ចង់​បញ្ជូន​ទៅ ។​ ឧទាហរណ៍៖ ​ក្រុមHacker តែង​តែព្យាយាម​រកគ្រប់​មធ្យោបាយ​ដើម្បី​ចូលទៅកាន់​គណនី​របស់​បុគ្គល​ ឬក្រុម​ណាមួយ​ដើម្បី​សិក្សា ​និងទាញ​យក​លេខកូដ​សម្ងាត់​ធនាគារ ​ឬលេខ​កូដសម្ងាត់​ឃ្លាំងផ្ទុក​ឯកសារ​សំខាន់ៗ​ជាដើម​ពីបុគ្គល​ ឬក្រុមនោះ​ ។ នៅពេល​ដែល​ក្រុម​មនុស្ស​ ឬបុគ្គល​ណាម្នាក់ ដែល​បាន​ប្រឈម​នឹងបញ្ហា ​ដែលក្រុម​Hacker បាន​បង្កើត ​និងបញ្ជូន​ទៅហើយ ​ប្រសិន​ជាពួក​គេគ្មាន​ជំនាញ​ ខ្វះចំណេះ​ដឹងខាង​បច្ចេកវិទ្យា ​ឬថាជាបុគ្គល​ដែល​ប្រហែស​ នោះ​ចរន្ត​ប្រាក់​ និងឃ្លាំង​ឯកសារ​សម្ងាត់​ដែល​ពួកគេ​បានតម្កល់​ទុកនៅ​ក្នុង​ទីណា​មួយ ​នឹងត្រូវ​ស្ថិតក្នុង​ដៃ​របស់​ក្រុម​Hackerនេះ​តែម្ដង ។​ ដូច្នេះ​ប្រភព​រកប្រាក់​របស់​ពួកHacker គឺបាន​មកពី​ប្រភព​នេះឯង ។ ​ជាធម្មតា ​ក្នុងមួយ​ខែៗ ​Hackerតែម្នាក់​អាចរក​ប្រាក់បាន​ចាប់ពី​៦០,០០០-១០០,០០០ដុល្លារ ៕​

Tuesday, August 18, 2015

មិត្ដ​នារី​ទាំង​អស់​គ្នា​តែង​រិះរក​គន្លឹះ​ថែ​សម្ផស្ស​ល្អៗ​ ដែល​ងាយ​ស្រួល​យក​តាមខ្លួន ​ហើយ​វិធីថែ​សម្ផស្ស​នោះ​ទៀត​សោត​ មិន​ត្រឹមតែ​ជាអ្វី ​ដែល​ធ្វើឱ្យ​មិត្ដនារី​ស្រស់​ស្អាត​តាម​ការ​ពេញ​ចិត្ដ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែវា​ក៏មិន​ធ្វើឱ្យ​មិត្ដនារី​ចំណាយ​ប្រាក់​ច្រើន​ដែរ​។ អញ្ចឹង​យើង​សូម​ណែនាំ ​មិត្ដ​នារី​ទាំងអស់​គ្នា​នូវ​វិធី​ថែរក្សា​សម្ផស្ស​ងាយៗ​ដោយ​ចំណាយ​ប្រាក់​ តិច​ ដែល​អ្នក​អាច​អនុវត្ដតាម។​



រក្សា ​រាងកាយ​របស់​អ្នក​ឱ្យ​មាន​សំណើម៖​ ការពិសាទឹក​ឱ្យបាន​ ៨កែវ​ក្នុង​មួយថ្ងៃ​ អាច​ផ្ដល់​អត្ថប្រយោជន៍​ដ៏អស្ចារ្យ​ដល់​ស្បែក​ និងរាង​កាយ​របស់អ្នក​។ ការរក្សា​រាងកាយ​ឱ្យមាន​សំណើម​គឺជាជំហាន​ដ៏មាន​សារៈ​សំខាន់​ក្នុងការ​ ឱ្យប្រាកដ​ថាស្បែក​របស់​អ្នកមាន​សុខ​ភាព​ល្អ ​និងទន់​រលោង​។ ក្រៅ​ពីទឹក​អ្នកក៏​អាច​ពិសា​ភេសជ្ជៈ​ដទៃ​ទៀត ​ដើម្បីផ្ដល់​សំណើម​ដល់​រាង​កាយ​ដែរ។​

លាង​សម្អាត​ម្សៅតែង ​មុខឱ្យ​បាន​ស្អាត៖​ សូម​ឱ្យប្រាកដ​ថា ​អ្នក​បានជម្រះ​ចោល​ម្សៅ​តែង​មុខមុន​ពេល​អ្នក​ចូល​គេង​ ហើយ​អ្នក​មិនចាំ​បាច់ត្រូវ​ការផលិត​ផល​ថ្លៃៗ​ដើម្បី​ជម្រះ​ម្សៅតែង​មុខ​ នោះទេ​។ ប្រេង​អូលាវ​ក៏អាច​ជួយ​លាង​ជម្រះ​ម្សៅពី​ផ្ទៃមុខ​របស់​អ្នកដែរ។​

គេងឱ្យ ​បាន​គ្រប់​គ្រាន់៖ ​ការគេង​ឱ្យបាន​គ្រប់​គ្រាន់​នឹង​រក្សាអ្នក​ឱ្យ​មាន​សុខភាព​ល្អ​ និងសកម្ម​ពេញ​មួយថ្ងៃ​។ ការគេង​បានគ្រប់​គ្រាន់​មានសារៈ​សំខាន់​សម្រាប់​រាងកាយ​ដើម្បី​បំពេញ​មុខងារ ​បាន​ប្រក្រតី​ និងអាច​ធ្វើឱ្យ​អ្នក​ក្មេង​ជាងវ័យ​ និងចាប់​ផ្ដើម​ថ្ងៃថ្មី​ប្រកប​ដោយភាព​ស្រស់​ស្រាយ​។ ការគេង​មិន​បាន​គ្រប់​គ្រាន់​អាច​ធ្វើឱ្យ​យារ​ស្បែក​នៅ​ក្រោម​ភ្នែក ​និងមាន​ស្នាម​រង្វង់​ខ្មៅ ​និងធ្វើ​ឱ្យភ្នែក​របស់​អ្នក​ក្រហាយ​ពេញ​មួយ​ថ្ងៃ។​

ញ៉ាំ​ បន្លែ​បៃតង​និងផ្លែ​ឈើ៖​ ប្រសិន​បើអ្នក​ញ៉ាំ​អាហារ​ទាន់​ចិត្ដ​(Fast Food) ឬអាហារ​ផ្ទុក​ជាតិ​ស្ករ​ច្រើន ​អ្នក​គួរ​បញ្ឈប់ទៅ​។ ផ្លែ​ឈើ ​និងបន្លែ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីដកម្ម​ និងមាន​គុណ​ប្រយោជន៍ដ៏​អស្ចារ្យ​សម្រាប់​ស្បែក ​និងការ​ថែបំប៉ន​រាងកាយ​ទាំងស្រុង​របស់​អ្នក​ ដូច្នេះ​គួរពិសា​បន្លែ ​និងផ្លែ​ឈើ​ឱ្យ​បាន​ច្រើន៕​