Wednesday, September 2, 2015

ដោយ​សារ​តែ​ទូរសព្ទ​ iPhone​ ថ្មី​មាន​តម្លៃ​ថ្លៃ​ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​ងាក​ទៅ​​ជាវ​​ iPhone ​មួយ​ទឹក​ ព្រោះ​មាន​តម្លៃ​ធូរ​ថ្លៃ​ ហើយ​គុណភាព​ក៏​មិន​ចាញ់​ទូរសព្ទ​ថ្មី​ប៉ុន្មាន​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ ទូរសព្ទ​មួយ​ទឹក​នោះ​មិន​ប្រាកដ​ថា​ជា​ទូរសព្ទ​ស្រប​ច្បាប់​ ឬ​អាច​ជា​ទូរសព្ទ​ ដែល​ម្ចាស់​ដើម​គេ​បាន​បាត់។
ដូច​នេះ​អ្នក​ត្រូវ​អនុវត្ត​៥​ចំណុច​ខាង​ក្រោម​នេះ​​ជា​មុន​សិន​ មុន​នឹង​​​សម្រេច​ជាវ​ទូរសព្ទ​​ iPhone​ មួយ​ទឹក​ដើម្បី​ការ​ពារ​បញ្ហា​​នៅ​ថ្ងៃ​ក្រោយ៖

១. ពិនិត្យ​មើល​លេខ​ IMEI
អ្នក​ត្រូវ​ពិនិត្យ​មើល​លេខ​ IMEI​ ដែល​មាន​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​សម្បក​ទូរសព្ទ​ (សម្រាប់​ iPhone 3G, 3Gs, 4, 4s IMEI ​គឺ​ស្ថិត​នៅ​លើ​ជើង​ស៊ីម)​ និង​លេខ​ IMEI​ ដែល​ស្ថិត​នៅ​ទីតាំង​ Setting​ នៃ​ទូរសព្ទ​ ថា​តើ​ដូច​គ្នា​ ឬ​យ៉ាង​ណា​ ដើម្បី​ប្រាកដ​ថា​សម្បក​ iPhone នោះ​ជា​សម្បក​​ Original។ ប្រសិន​សម្បក​នោះ​មិន​មែន​ជា​សម្បក​ Original​ នោះ​អ្នក​អាច​ត​ថ្លៃ​ដើម្បី​ទទួល​បាន​តម្លៃ​​ថោក​ជាង​មុន។

***វិធី​ពិនិត្យ​ IMEI​ ក្នុង​ទូរសព្ទ​គឺ​ចូល​ទៅ​កាន់​ Setting → General → About → IMEI។

IMEI-iPhone


២. ពិនិត្យ​មើល​ Find My iPhone​
ប្រសិន​បើ​ទូរសព្ទ​មាន​កំណត់​ Find My iPhone ​(Activation Lock: On)​ ទូរសព្ទ​នោះ​នឹង​គ្មាន​ន័យ​សម្រាប់​អ្នក​ឡើយ ​ព្រោះ​ម្ចាស់​ទូរសព្ទ​មុន​អាច​ធ្វើ​ការ​ Lock​ ទូរសព្ទ​របស់​អ្នក​បាន​គ្រប់​ពេល។ អ្នក​អាច​ឆែក​មើល​ថា​ទូរសព្ទ​នោះ​មាន​កំណត់​មុខងារ​ Find My iPhone​ ឬ​ក៏​អត់​ដោយចុច​ត្រង់​នេះ​​ រួច​វាយ​បញ្ចូល​លេខ​ IMEI​ ឬ​ Serial Number​ ចូល​ទៅ​ក្នុង​ប្រអប់​នោះ។

Screen-Shot-2015-01-23-at-4.37.51-pm.png



៣. ឆែក​មើល​លេខ​ IMEI​ ត្រូវ​បាន​ Lock ឬ​អត់
ក្នុង​ករណី​ដែល​លេខ​ IMEI ត្រូវ​បាន​ Lock នោះ​អ្នក​មិន​អាច​ប្រើ​ប្រាស់​ទូរសព្ទ​​ដើម្បី​ធ្វើ​ការ​ហៅ​ចេញ​បាន​នោះ​ទេ ​ទោះ​បី​ជា​អ្នក​ផ្លាស់​ប្ដូរ​ស៊ីម​កាត​ក៏​ដោយ។ អ្នក​អាច​ពិនិត្យ​មើល​ថា​ លេខ​ IMEI របស់​អ្នក​ត្រូវ​បាន​ Lock​ ឬ​យ៉ាង​ណា​ដោយ​គ្រាន់​តែ ​ចុច​ទី​នេះ​ រួច​វាយ​បញ្ចូល​លេខ​ IMEI ដែល​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ទូរសព្ទ។

IMEI.png


៤. លុប​ចោល​ Data​ ទាំង​អស់​
មុន​នឹង​ជាវ​ទូរសព្ទ​ iPhone មួយ​ទឹក​យក​មក​ប្រើ ​អ្នក​គួរ​ Sign Out​ ពី​ iCloud របស់​ម្ចាស់​ទូរសព្ទ​មុន​ រួច​ធ្វើ​ការ​លុប​ចោល​ទិន្នន័យ​ចាស់​ទាំង​អស់​ដោយ​ចូល​ទៅ​កាន់​ Setting → General → Reset → Erase All Content and Settings។


IMG_2434.png


៥.ពិនិត្យ​មើល​ទូរសព្ទ​ដែល​អ្នក​ទិញ​ស្រប​ច្បាប់​ ឬ​អត់
ចុច​នៅ​ត្រង់​កន្លែង​នេះ រួច​វាយ​បញ្ចូល​លេខ​ Serial Number​ ទូរសព្ទ។ ប្រសិន​បើ​អ្នក​អាច​បន្ត​ទៅ​ទំព័រ​ផ្សេង​បាន​ មាន​ន័យ​ថា​ទូរសព្ទ​ដែល​អ្នក​ទិញ​គឺ​ស្រប​ច្បាប់​ ប៉ុន្តែ​បើ​ចេញ​ពាក្យ​សុំ​ទោស​ ទូរសព្ទ​អាច​គេ​បាត់​ ឬ​ជា​ទូរសព្ទ​មិន​ស្រប​ច្បាប់។

Tuesday, September 1, 2015

Xiaomi ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននៅ​ប្រទេស​ចិន​មួយ ដែល​វា​អាច​ផលិត​ឧបករណ៍​អេឡិច​ត្រូនិ​ច​នានា​បាន​គុណភាព​ល្អ និង​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត អាច​ធ្វើ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ក្រុមហ៊ុន​ដទៃ​បាន ដែល​មាន​ដូច​ជា​ទូរស័ព្ទ ថេប្លេត ឧបករណ៍​ភ្ជាប់​ជា​មួយ​ទូរទស្សន៍ រឺក៏ខ្សែ​ដៃ​សុខភាព​ជាដើម។ នៅ​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​ដាក់​បង្ហាញ​កូន​កាមេរ៉ា​ដាក់​ តាម​ខ្លួន​ទៀត ដែល​វា​អាច​ផ្តល់​មុខងារ​ស្រដៀង​គ្នា​ទៅ​នឹង​កាមេរ៉ា GoPro ដែរ ប៉ុន្តែ​វា​មាន​ទំហំ​តូចជាង ហើយ​ក៏​ត​ម្លៃធូ​រថ្លៃ​ខ្លាំង​ជាង​ណាស់​ផងដែរ ដែល​អាច​ធ្វើ​អោយ​អ្នក​ចូល​ចិត្ត​ថតរូប​វីដេអូឃើញ​ហើយ ចង់​ធ្វើ​ជា​ម្ចាស់​ភ្លាម​តែម្តង។
cover ​​
កូនកាមេរ៉ាតូចច្រឡឹងដែអាចប្រើប្រាស់សម្រាប់ថតរូប​ភាព រឺវីដេអូ​សកម្មភាព​អ្វី​មួយ​បាន​ជំនួស​អោយ​កាមេរ៉ា​ឌីជីថល រឺ​កាមេរ៉ា​ទូរស័ព្ទ​បាន​យ៉ាង​ល្អ ព្រោះ​អីវា​តូច សមត្ថ​ភាព​ខ្ពស់ ហើយ​ក៏​មិន​ងាយ​ខូច​ខាត និង​កាន់​ថ្ម​បាន​យូរ​ផង​ដែរ។ កាមេរ៉ា​នេះ​អាច​ធ្វើ​ការ​ថត​សកម្ម​ភាព​នានា​ដូចជា​ពេល​ធ្វើ​ដំណើរ វីដេអូ​ឯកសារ ថត​កុន​ជាដើម។ Xiaomi Yi Action Camera មាន​ទំហំ 16 មេហ្គា​ភិច​សែល ប្រើ​ប្រាស់​ស៊ិនស័រ Sony Exmor BSI CMOS និងមាន Aperture F/2.8 ដែល​អាច​ថត​យក​សកម្មភាព​នានា​បាន​ច្រើន​និង​ច្បាស់ល្អ មិន​ចាញ់​កាមេរ៉ា GoPro ប៉ុន្មាន​នោះទេ។ វា​អាច​ចាប់​យក​វីដេអូ​ទំហំ 1080 ក្នុងទំហំ 60fps បាន រឺ 720 ក្នុងទំហំ 120fps និង 480 ក្នុង​ទំហំ 240fps។ កាមេរ៉ា​នេះ​បំពាក់​ដោយ Processor Amberella A7LS ដែល​អាច​គណនា​រូបភាព និង​វីដេអូ​បាន​លឿន​រហ័ស និង​ក្នុង​គុណ​ភាពល្អ។
56
កាមេរ៉ានេះទំងន់ត្រឹម 72 ក្រាមប៉ុណ្ណោះ មាន​ម៉េម៉ូរី​ក្នុង​ម៉ាស៊ីន​ទំហំ16GB ដែល​អាច​បន្ថែម​ទៀត​បាន មាន​ថ្ម​ទំហំ 1,010 mAh អាច​ប្រើ​ប្រាស់​បាន​យូរ និង​មាន​ប្រព័ន្ធ Wi-Fi ងាយ​ស្រួល​សម្រាប់​អោយ​អ្នក​បញ្ជា​វា​ចេញ​ពី​ទូរស័ព្ទ Android របស់​អ្នក។ តួ​ខ្លួន​របស់​វា​បាន​បង្កើត​ឡើង​ពី​លោហៈ​ធាតុ​ពិសេស ដែល​ប្រឆាំង​ទាំង​សីតុណ្ហ​ភាព​ក្តៅ និង​ត្រជាក់ ហើយ​វា​ក៏​អាច​ស្ថិត​នៅ​ក្នុង​ទឹក​បាន​ដល់​ជំរៅ 40 ម៉ែត្រ​ផងដែរ ខ្លាំង​ជាង​កាមេរ៉ា​ធម្មតា​ទៅទៀត។