ខ្សែប្រយុទ្ធ និង ជាប្រធានក្រុមមកពីក្លិបស្វាយរៀង កីឡាករ
ប្រាក់ មុន្នីឧត្តម
បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃអង្គារ ទី ១៨
ខែ សីហា ម្សិលមិញថា
រូបគេមិនអាចជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA
World Cup Russia បាននោះទេ ព្រោះមានបញ្ហាសុខភាព។

ប្រាក់ មុន្នីឧត្តម (ស្ដាំ) បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិពេលប្រមូលផ្ដុំដំបូង

ជុំវិញបញ្ហានេះលោក ឆាំង ពិសិដ្ឋ
អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
បានលើកឡើងថាមុនការប្រកួតមួយខែ
សហព័ន្ធបានបញ្ជូនឈ្មោះកីឡាករចំនួន ២៥
នាក់ទៅកាន់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។ ក្នុងចំណោម ២៥
នាក់នេះបានជ្រើសចេញពីបញ្ជី ៥០
នាក់ដែលបានចុះឈ្មោះតាំងពីលើកដំបូងមកម្ល៉េះ។
តាមគម្រោងកីឡាករទាំង ២៥ នាក់ត្រូវជម្រុះ ២ នាក់ចេញ ដោយទុកតែ
២៣ នាក់ប៉ុណ្ណោះ ធ្វើដំណើរទៅប្រកួតនៅជប៉ុន។
លោកថា លោក Lee Tae Hoon មិនជ្រើសរើសកីឡាករបន្ថែមជំនួស កន្លែង ប្រាក់ មុន្នីឧត្តម នោះទេ ដោយរក្សាកីឡាករ ២៤ នាក់បណ្ដោះអាសន្ន ហើយត្រូវជម្រុះតែម្នាក់ប៉ុណ្ណោះក្រោយចប់យុទ្ធនាការប្រកួតកម្ដៅ សាច់ដុំនៅប្រទេសថៃ។
កីឡាករ ប្រាក់ មុន្នីឧត្តម មានបញ្ហារបួសត្រង់ក្រលៀន ក្នុងពេលជួយក្រុមស្វាយរៀង ប្រកួតឈ្នះបៀលប្រាយ ដោយលទ្ធផល ៣ ទល់ ១ ប្រកួតកាលពីជើងទី១ ដើមខែសីហា កន្លងទៅក្នុងពានរង្វាន់បាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌាន លីក ២០១៥ (MCL 2015)។
ក្រុមកម្ពុជា ត្រូវប្រកួតជាមួយក្រុមប្រទេសប៊ូតាន់ នៅវេលាម៉ោង ៦ ថ្ងៃព្រហស្បតិ៍ ទី ២០ ខែ សីហា ខាងមុខលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ហើយនៅថ្ងៃទី ២៤ ខែ សីហា ខាងមុខក្រុមកម្ពុជាត្រូវដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីមិត្តភាពជាមួយក្រុមនៅក្នុងលីកកំពូលរបស់ថៃ (កំពុងទាក់ទង) នៅថ្ងៃទី ២៦ ខែ សីហា ហើយត្រូវប្រកួតជាមួយក្រុម ជម្រើសជាតិឡាវ នៅទីនោះក្នុងថ្ងៃ ២៩ ខែសីហា ផងដែរ។ ចេញពីថៃ ក្រុមជម្រើសជាតិកម្ពុជា ត្រូវបន្តដំណើរទៅប្រទេសជប៉ុន តែម្ដងនៅថ្ងៃទី ៣១ ខែ សីហា។
ចំពោះប្រកួតផ្លូវការក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបម្ចាស់ផ្ទះជប៉ុន ក្នុងវគ្គជម្រុះពូល E នៃពានរង្វាន់ FIFA World Cup ប្រចាំទ្វីបអាស៊ី នៅកីឡដ្ឋាន Saitama Stadium 2002 ក្នុងទីក្រុង Saitama នាថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ហើយត្រូវត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បីទទួលភ្ញៀវក្រុមស៊ីរី នៅពហុកីឡដ្ឋានជាតិ នាសៀលថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥ វិញម្ដង៕

ប្រភពពី ៖ news.sabay.com.kh
តើលោក Lee Tae Hoon យកកីឡាករណាជំនួស ប្រាក់ មុន្នីឧត្តម ក្នុងក្រុមជម្រើសជាតិ?