នៅក្នុងសន្និសិទ្ធរបស់ Black Hat Security ប្រចាំឆ្នាំ បានផ្តល់ ឪកាសអោយ ក្រុម Hacker ហើយនិងក្រុម ប្រព័ន្ធសុវត្ថិភាព សន្តិសុខ Gurus អោយចូល ចែករំលែក នូវ កំហុសឆ្គងលើ ឧបករណ៍ផ្សេងៗ ដែលពួកគេ បានរកឃើញនៅចុងក្រោយ ហើយយក មកប្រមូលផ្តុំ ដើម្បីធ្វើការ ចែករំលែក ចំណេះដឹង ផ្សេងៗ ទៅវិញទៅមក។ ទាក់ទងនឹងប្រធានបទអំពី ប្រព័ន្ធសុវត្ថិភាព លើ ស្មាតហ្វូន គឺគេបានប្រមូល ផ្តុំបាន យ៉ាងច្រើន នៅក្នុង រយៈពេលមួយអាទិត្យ កន្លងមក អ្វីដែលធ្វើ អោយមាន ការចាប់អារម្មណ៍ ទៅលើប្រធានបទ ស្មាតហ្វូន នេះ គឺទាក់ទង ទៅនឹង ប្រព័ន្ធសន្តិសុខ ឌីជីថល និង Privacy ហើយគេបាន បង្ហាញអោយ ឃើញថា ប៊ូតុងសម្រាប់ ស្កេនម្រាម ដៃ ដែលដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android នៅលើ Device ផ្សេងៗវា ងាយនឹង ធ្វើការ វាយប្រហារ តាមរយៈ ការបញ្ជា ពីចម្ងាយ ដែលអាចអោយ គេធ្វើការ Bypass ចូលទៅ ប្រើប្រាស់ Device ដោយមិន ចាំបាច់ ធ្វើការ ស្កេនម្រាម ដៃទៀតផង។ គេបានធ្វើការ សាកល្បងទៅ លើឧបករណ៍ មួយចំនួន ដែលដំណើរ ការដោយ ប្រព័ន្ធប្រតិបត្តិការ Android ហើយ ចំពោះ បច្ចេកវិទ្យានេះ គេបាន តេស្តនិង វាយប្រហារ បានសម្រេច ទៅលើប្រព័ន្ធ ប្រតិបត្តិការ Android ដោយជោគជ័យ ប៉ុន្តែគេបាន ព្យាយាមតេស្ត ទៅលើ Touch ID របស់ Apple ដែរ តែនៅតែ មិនអាច ធ្វើទៅរួច។ តាំងពី ប៊ូតុងសម្រាប់ស្កេនម្រាមដៃ របស់ Android ត្រូវវាយប្រហារ បានសម្រេច គេក៏បាន សាកល្បងធ្វើ ការវាយប្រហារ ទៅលើ ការស្កេនសម្រាប់ ការចំនាយ (Payment) ដោយជោគជ័យ ផងដែរ និង Hacker មួយរូប ទៀតគាត់ក៏បាន បញ្ចេញគំនិត សម្រាប់ធ្វើការ Bypass លេខកូដ Digital ផងដែរ ហើយនេះ ជាអ្វីដែលអ្នក ទាំងអស់គ្នាគួរតែ ប្រុងប្រយ័ត្ន ប៉ុន្តែវាមិនមាន ផលប៉ះពាល់ ខ្លាំងណាស់ណា នោះទេ បើតាមការ បញ្ជាក់របស់គាត់។ ចំណែកការបង្ហាញ របស់ក្រុម ស្រាវជ្រាវ (Researcher) ដែលមាន ឈ្មោះថា លោក Tao Wei និង Yulong Zhang វិញពួកគេបាន ធ្វើការបង្ហាញ ទាក់ទងនឹង ចារកម្ម វាយប្រហារ ទៅលើ ប៊ូតុងស្កេន ម្រាមដៃរបស់ Android ដែលអាចធ្វើការ បញ្ជាពីចម្ងាយ និង លួចយក Data របស់ប៊ូតុង ស្កេនម្រាមដៃ បានសម្រេច ដែលមាន នៅលើ HTC One Max និង Samsung Galaxy S5។
ចំពោះ Touch ID របស់ Apple វិញ មិនមានការ បកស្រាយ ណាច្បាស់លាស់ ទៅលើ វាឡើយ ពីព្រោះ Hacker មិនអាចវាយ ប្រហារទៅលើ Touch ID របស់ Apple បានសម្រេច នោះទេ។ នេះជាដំណឹងល្អ មួយផងដែរ សម្រាប់ អ្នកប្រើប្រាស់ iOS។ ដូច្នេះសម្រាប់ មិត្តអ្នកអាន ដែលប្រើប្រាស់ ប្រព័ន្ធ ប្រតិបត្តិការ Android ត្រូវរង់ចាំកំណែទម្រង់ ថ្មីរបស់ Android នៅពេលដែល ដាក់អោយ ធ្វើការ Update ជំនាន់ក្រោយ ប្រហែលជា កែប្រែ កំហុសឆ្អង មួយនេះ និងមិនអាច ធ្វើការវាយ ប្រហារបាន ទៀតឡើយ ពីព្រោះ ពួកគេបាន ធ្វើការបញ្ចូនពត៌មានមួយនេះ ទៅកាន់ ភ្នាក់ងាររបស់ Android អោយធ្វើការ កែប្រែរួច រាល់ហើយ រង់ចាំតែការ Update ប៉ុណ្ណោះ។
ប៊ូតុងស្កេនម្រាមដៃរបស់ Android អាចទទួលរងការវាយប្រហារ (Hack) ងាយស្រួលជាង Touch ID របស់ Apple