មិត្ដនារីទាំងអស់គ្នាតែងរិះរកគន្លឹះថែសម្ផស្សល្អៗ
ដែលងាយស្រួលយកតាមខ្លួន ហើយវិធីថែសម្ផស្សនោះទៀតសោត
មិនត្រឹមតែជាអ្វី
ដែលធ្វើឱ្យមិត្ដនារីស្រស់ស្អាតតាមការពេញចិត្ដប៉ុណ្ណោះទេ
ប៉ុន្ដែវាក៏មិនធ្វើឱ្យមិត្ដនារីចំណាយប្រាក់ច្រើនដែរ។
អញ្ចឹងយើងសូមណែនាំ
មិត្ដនារីទាំងអស់គ្នានូវវិធីថែរក្សាសម្ផស្សងាយៗដោយចំណាយប្រាក់
តិច ដែលអ្នកអាចអនុវត្ដតាម។

រក្សា
រាងកាយរបស់អ្នកឱ្យមានសំណើម៖ ការពិសាទឹកឱ្យបាន ៨កែវក្នុងមួយថ្ងៃ
អាចផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យដល់ស្បែក និងរាងកាយរបស់អ្នក។
ការរក្សារាងកាយឱ្យមានសំណើមគឺជាជំហានដ៏មានសារៈសំខាន់ក្នុងការ
ឱ្យប្រាកដថាស្បែករបស់អ្នកមានសុខភាពល្អ និងទន់រលោង។
ក្រៅពីទឹកអ្នកក៏អាចពិសាភេសជ្ជៈដទៃទៀត
ដើម្បីផ្ដល់សំណើមដល់រាងកាយដែរ។
លាងសម្អាតម្សៅតែង
មុខឱ្យបានស្អាត៖ សូមឱ្យប្រាកដថា
អ្នកបានជម្រះចោលម្សៅតែងមុខមុនពេលអ្នកចូលគេង
ហើយអ្នកមិនចាំបាច់ត្រូវការផលិតផលថ្លៃៗដើម្បីជម្រះម្សៅតែងមុខ
នោះទេ។ ប្រេងអូលាវក៏អាចជួយលាងជម្រះម្សៅពីផ្ទៃមុខរបស់អ្នកដែរ។
គេងឱ្យ
បានគ្រប់គ្រាន់៖
ការគេងឱ្យបានគ្រប់គ្រាន់នឹងរក្សាអ្នកឱ្យមានសុខភាពល្អ
និងសកម្មពេញមួយថ្ងៃ។
ការគេងបានគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់រាងកាយដើម្បីបំពេញមុខងារ
បានប្រក្រតី និងអាចធ្វើឱ្យអ្នកក្មេងជាងវ័យ
និងចាប់ផ្ដើមថ្ងៃថ្មីប្រកបដោយភាពស្រស់ស្រាយ។
ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឱ្យយារស្បែកនៅក្រោមភ្នែក
និងមានស្នាមរង្វង់ខ្មៅ
និងធ្វើឱ្យភ្នែករបស់អ្នកក្រហាយពេញមួយថ្ងៃ។
ញ៉ាំ
បន្លែបៃតងនិងផ្លែឈើ៖ ប្រសិនបើអ្នកញ៉ាំអាហារទាន់ចិត្ដ(Fast Food)
ឬអាហារផ្ទុកជាតិស្ករច្រើន អ្នកគួរបញ្ឈប់ទៅ។ ផ្លែឈើ
និងបន្លែសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម
និងមានគុណប្រយោជន៍ដ៏អស្ចារ្យសម្រាប់ស្បែក
និងការថែបំប៉នរាងកាយទាំងស្រុងរបស់អ្នក ដូច្នេះគួរពិសាបន្លែ
និងផ្លែឈើឱ្យបានច្រើន៕
ស្រ្ដីចូលចិត្ដថែសម្ផស្ស ប៉ុន្ដែមើលរំលងទម្លាប់ល្អៗ