Wednesday, September 2, 2015

ដោយ​សារ​តែ​ទូរសព្ទ​ iPhone​ ថ្មី​មាន​តម្លៃ​ថ្លៃ​ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​ងាក​ទៅ​​ជាវ​​ iPhone ​មួយ​ទឹក​ ព្រោះ​មាន​តម្លៃ​ធូរ​ថ្លៃ​ ហើយ​គុណភាព​ក៏​មិន​ចាញ់​ទូរសព្ទ​ថ្មី​ប៉ុន្មាន​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ ទូរសព្ទ​មួយ​ទឹក​នោះ​មិន​ប្រាកដ​ថា​ជា​ទូរសព្ទ​ស្រប​ច្បាប់​ ឬ​អាច​ជា​ទូរសព្ទ​ ដែល​ម្ចាស់​ដើម​គេ​បាន​បាត់។
ដូច​នេះ​អ្នក​ត្រូវ​អនុវត្ត​៥​ចំណុច​ខាង​ក្រោម​នេះ​​ជា​មុន​សិន​ មុន​នឹង​​​សម្រេច​ជាវ​ទូរសព្ទ​​ iPhone​ មួយ​ទឹក​ដើម្បី​ការ​ពារ​បញ្ហា​​នៅ​ថ្ងៃ​ក្រោយ៖

១. ពិនិត្យ​មើល​លេខ​ IMEI
អ្នក​ត្រូវ​ពិនិត្យ​មើល​លេខ​ IMEI​ ដែល​មាន​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​សម្បក​ទូរសព្ទ​ (សម្រាប់​ iPhone 3G, 3Gs, 4, 4s IMEI ​គឺ​ស្ថិត​នៅ​លើ​ជើង​ស៊ីម)​ និង​លេខ​ IMEI​ ដែល​ស្ថិត​នៅ​ទីតាំង​ Setting​ នៃ​ទូរសព្ទ​ ថា​តើ​ដូច​គ្នា​ ឬ​យ៉ាង​ណា​ ដើម្បី​ប្រាកដ​ថា​សម្បក​ iPhone នោះ​ជា​សម្បក​​ Original។ ប្រសិន​សម្បក​នោះ​មិន​មែន​ជា​សម្បក​ Original​ នោះ​អ្នក​អាច​ត​ថ្លៃ​ដើម្បី​ទទួល​បាន​តម្លៃ​​ថោក​ជាង​មុន។

***វិធី​ពិនិត្យ​ IMEI​ ក្នុង​ទូរសព្ទ​គឺ​ចូល​ទៅ​កាន់​ Setting → General → About → IMEI។

IMEI-iPhone


២. ពិនិត្យ​មើល​ Find My iPhone​
ប្រសិន​បើ​ទូរសព្ទ​មាន​កំណត់​ Find My iPhone ​(Activation Lock: On)​ ទូរសព្ទ​នោះ​នឹង​គ្មាន​ន័យ​សម្រាប់​អ្នក​ឡើយ ​ព្រោះ​ម្ចាស់​ទូរសព្ទ​មុន​អាច​ធ្វើ​ការ​ Lock​ ទូរសព្ទ​របស់​អ្នក​បាន​គ្រប់​ពេល។ អ្នក​អាច​ឆែក​មើល​ថា​ទូរសព្ទ​នោះ​មាន​កំណត់​មុខងារ​ Find My iPhone​ ឬ​ក៏​អត់​ដោយចុច​ត្រង់​នេះ​​ រួច​វាយ​បញ្ចូល​លេខ​ IMEI​ ឬ​ Serial Number​ ចូល​ទៅ​ក្នុង​ប្រអប់​នោះ។

Screen-Shot-2015-01-23-at-4.37.51-pm.png



៣. ឆែក​មើល​លេខ​ IMEI​ ត្រូវ​បាន​ Lock ឬ​អត់
ក្នុង​ករណី​ដែល​លេខ​ IMEI ត្រូវ​បាន​ Lock នោះ​អ្នក​មិន​អាច​ប្រើ​ប្រាស់​ទូរសព្ទ​​ដើម្បី​ធ្វើ​ការ​ហៅ​ចេញ​បាន​នោះ​ទេ ​ទោះ​បី​ជា​អ្នក​ផ្លាស់​ប្ដូរ​ស៊ីម​កាត​ក៏​ដោយ។ អ្នក​អាច​ពិនិត្យ​មើល​ថា​ លេខ​ IMEI របស់​អ្នក​ត្រូវ​បាន​ Lock​ ឬ​យ៉ាង​ណា​ដោយ​គ្រាន់​តែ ​ចុច​ទី​នេះ​ រួច​វាយ​បញ្ចូល​លេខ​ IMEI ដែល​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ទូរសព្ទ។

IMEI.png


៤. លុប​ចោល​ Data​ ទាំង​អស់​
មុន​នឹង​ជាវ​ទូរសព្ទ​ iPhone មួយ​ទឹក​យក​មក​ប្រើ ​អ្នក​គួរ​ Sign Out​ ពី​ iCloud របស់​ម្ចាស់​ទូរសព្ទ​មុន​ រួច​ធ្វើ​ការ​លុប​ចោល​ទិន្នន័យ​ចាស់​ទាំង​អស់​ដោយ​ចូល​ទៅ​កាន់​ Setting → General → Reset → Erase All Content and Settings។


IMG_2434.png


៥.ពិនិត្យ​មើល​ទូរសព្ទ​ដែល​អ្នក​ទិញ​ស្រប​ច្បាប់​ ឬ​អត់
ចុច​នៅ​ត្រង់​កន្លែង​នេះ រួច​វាយ​បញ្ចូល​លេខ​ Serial Number​ ទូរសព្ទ។ ប្រសិន​បើ​អ្នក​អាច​បន្ត​ទៅ​ទំព័រ​ផ្សេង​បាន​ មាន​ន័យ​ថា​ទូរសព្ទ​ដែល​អ្នក​ទិញ​គឺ​ស្រប​ច្បាប់​ ប៉ុន្តែ​បើ​ចេញ​ពាក្យ​សុំ​ទោស​ ទូរសព្ទ​អាច​គេ​បាត់​ ឬ​ជា​ទូរសព្ទ​មិន​ស្រប​ច្បាប់។

Tuesday, September 1, 2015

Xiaomi ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននៅ​ប្រទេស​ចិន​មួយ ដែល​វា​អាច​ផលិត​ឧបករណ៍​អេឡិច​ត្រូនិ​ច​នានា​បាន​គុណភាព​ល្អ និង​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត អាច​ធ្វើ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ក្រុមហ៊ុន​ដទៃ​បាន ដែល​មាន​ដូច​ជា​ទូរស័ព្ទ ថេប្លេត ឧបករណ៍​ភ្ជាប់​ជា​មួយ​ទូរទស្សន៍ រឺក៏ខ្សែ​ដៃ​សុខភាព​ជាដើម។ នៅ​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​ដាក់​បង្ហាញ​កូន​កាមេរ៉ា​ដាក់​ តាម​ខ្លួន​ទៀត ដែល​វា​អាច​ផ្តល់​មុខងារ​ស្រដៀង​គ្នា​ទៅ​នឹង​កាមេរ៉ា GoPro ដែរ ប៉ុន្តែ​វា​មាន​ទំហំ​តូចជាង ហើយ​ក៏​ត​ម្លៃធូ​រថ្លៃ​ខ្លាំង​ជាង​ណាស់​ផងដែរ ដែល​អាច​ធ្វើ​អោយ​អ្នក​ចូល​ចិត្ត​ថតរូប​វីដេអូឃើញ​ហើយ ចង់​ធ្វើ​ជា​ម្ចាស់​ភ្លាម​តែម្តង។
cover ​​
កូនកាមេរ៉ាតូចច្រឡឹងដែអាចប្រើប្រាស់សម្រាប់ថតរូប​ភាព រឺវីដេអូ​សកម្មភាព​អ្វី​មួយ​បាន​ជំនួស​អោយ​កាមេរ៉ា​ឌីជីថល រឺ​កាមេរ៉ា​ទូរស័ព្ទ​បាន​យ៉ាង​ល្អ ព្រោះ​អីវា​តូច សមត្ថ​ភាព​ខ្ពស់ ហើយ​ក៏​មិន​ងាយ​ខូច​ខាត និង​កាន់​ថ្ម​បាន​យូរ​ផង​ដែរ។ កាមេរ៉ា​នេះ​អាច​ធ្វើ​ការ​ថត​សកម្ម​ភាព​នានា​ដូចជា​ពេល​ធ្វើ​ដំណើរ វីដេអូ​ឯកសារ ថត​កុន​ជាដើម។ Xiaomi Yi Action Camera មាន​ទំហំ 16 មេហ្គា​ភិច​សែល ប្រើ​ប្រាស់​ស៊ិនស័រ Sony Exmor BSI CMOS និងមាន Aperture F/2.8 ដែល​អាច​ថត​យក​សកម្មភាព​នានា​បាន​ច្រើន​និង​ច្បាស់ល្អ មិន​ចាញ់​កាមេរ៉ា GoPro ប៉ុន្មាន​នោះទេ។ វា​អាច​ចាប់​យក​វីដេអូ​ទំហំ 1080 ក្នុងទំហំ 60fps បាន រឺ 720 ក្នុងទំហំ 120fps និង 480 ក្នុង​ទំហំ 240fps។ កាមេរ៉ា​នេះ​បំពាក់​ដោយ Processor Amberella A7LS ដែល​អាច​គណនា​រូបភាព និង​វីដេអូ​បាន​លឿន​រហ័ស និង​ក្នុង​គុណ​ភាពល្អ។
56
កាមេរ៉ានេះទំងន់ត្រឹម 72 ក្រាមប៉ុណ្ណោះ មាន​ម៉េម៉ូរី​ក្នុង​ម៉ាស៊ីន​ទំហំ16GB ដែល​អាច​បន្ថែម​ទៀត​បាន មាន​ថ្ម​ទំហំ 1,010 mAh អាច​ប្រើ​ប្រាស់​បាន​យូរ និង​មាន​ប្រព័ន្ធ Wi-Fi ងាយ​ស្រួល​សម្រាប់​អោយ​អ្នក​បញ្ជា​វា​ចេញ​ពី​ទូរស័ព្ទ Android របស់​អ្នក។ តួ​ខ្លួន​របស់​វា​បាន​បង្កើត​ឡើង​ពី​លោហៈ​ធាតុ​ពិសេស ដែល​ប្រឆាំង​ទាំង​សីតុណ្ហ​ភាព​ក្តៅ និង​ត្រជាក់ ហើយ​វា​ក៏​អាច​ស្ថិត​នៅ​ក្នុង​ទឹក​បាន​ដល់​ជំរៅ 40 ម៉ែត្រ​ផងដែរ ខ្លាំង​ជាង​កាមេរ៉ា​ធម្មតា​ទៅទៀត។

Monday, August 31, 2015

មានមិត្តអ្នកអាន មួយចំនួនហើយ បានដឹងបន្ទាប់ ពីពត៌មាន អន្តរជាតិ និងជាតិ ចេញផ្សាយ ជាច្រើន ទាក់ទងនឹង ការត្រៀមបង្ហាញ វត្តមាន iPhone ជំនាន់ក្រោយ នាខែក្រោយនេះ ដោយការប្រកាស ជាផ្លូវការរបស់ Apple ថានឹងបើក ព្រឹត្តិការណ៍ នៅថ្ងៃទី 9 ខែកញ្ញា ក្រោយនេះ ហើយអ្នកដែល មានបំណង ចង់ទិញ iPhone 6 ឬ iPhone 6 Plus គួរតែពិចារណា ម្តងទៀត។
cover
នៅពេលនេះដែរ យើងបាន ពាំនាំ ពត៌មាន ចុងក្រោយមួយ ដែលបង្ហាញ ពីមូលហេតុ ដែលអ្នកមិន គួរទិញ iPhone 6 ឬ iPhone 6 Plus មកប្រើប្រាស់ នៅពេលនេះ។ ដើម្បីជ្រាប កាន់តែច្បាស់ អ្នកអាចអាន ការបកស្រាយ នៅខាងក្រោម៖
  1. iPhone ជំនាន់ក្រោយជិតចេញលក់
យើងអាចជឿជាក់ លើពត៌មាន ជាច្រើនបាន ចេញផ្សាយ ពីលក្ខណៈសម្បត្តិ របស់ iPhone ជំនាន់ក្រោយ ដែលមាន សមត្ថភាព ខ្លាំងក្លាជាង iPhone នាពេល បច្ចុប្បន្ននេះ ទ្វេដង ដូចនេះ ហេតុអ្វីអ្នក ត្រូវទិញ iPhone បច្ចុប្បន្ននេះ មកប្រើប្រាស់ទៀត? អ្នកគួរចាំ iPhone ជំនាន់ក្រោយ ចេញមក រួចទិញ ប្រើឲ្យទាន់សម័យ ល្អជាង។
1
  1. តម្លៃ
បើសិនជាអ្នកទិញ iPhone 6 ឬ iPhone 6 Plus នឹងខាត បន្ទាប់ពីដាក់ លក់វិញ ដោយសារ បន្ទាប់ iPhone ជំនាន់ក្រោយ ចេញលក់ហើយ​ តម្លៃ iPhone 6 ឬ iPhone 6 Plus នឹងធ្លាក់ថ្លៃ ដោយអ្នកទិញ ពេលនេះ ប្រើបានតែ 1 ខែ ស្រាប់តែ ធ្លាក់ថ្លៃ 100 ដុល្លារ បន្ទាប់ពីចេញ IPhone ជំនាន់ក្រោយ ច្បាស់ជានឹកឃើញ ស្តាយក្រោយ។
2
  1. ស្មាតហ្វូនដំនើរការ Android ផ្សេងៗ
បើសិនជា អ្នកយកលុយនោះ មកទិញស្មាតហ្វូន ដំនើរការ Android ដូចជា Samsung Galaxy S6 ឬ One Plus 2 ឬ LG G4 ឬ Galaxy note 5 វិញ ប្រហែលជា ប្រសើរជាង ដោយសារ ស្មាតហ្វូនទាំងនេះ ទើបដាក់ លក់នា ឆ្នាំនេះ ហើយមាន សមត្ថភាពខ្លាំង ថែមទៀតផង ចំនែកឯ iPhone 6 ឬ iPhone 6 Plus ចេញបានជិត 1 ឆ្នាំ តែតម្លៃ នៅតែថ្លៃ ហើយជិតចេញ ស៊េរីថ្មីទៀត ដូចនេះ មានន័យថា ជិតហួស សម័យហើយ។
3
  1. អ្នកត្រូវគិតពីអនាគត
នៅពេល Apple ដាក់លក់ស្មាតហ្វូន ថ្មីរបស់ ពួកគេនោះ ក៏មានក្រុមហ៊ុន ប្រកួតប្រជែងដទៃ ដាក់លក់ ស្មាតហ្វូន របស់ពួកគេ បន្តបន្ទាប់ ដែលមាន សមត្ថភាពខ្លាំងៗ ជាងផលិតផល Apple ដែរ ដូចនេះ អ្នកអាចពិចារណា ទិញផលិតផលផ្សេងៗ ជាជាង ការផ្តោតលើតែ ផលិតផល តែមួយ។
4
ខាងលើនេះ ជាមូលហេតុ ដែលយើងបាន ពាំនាំមកពី សារពត៌មាន បរទេសមួយ ហើយមិត្តអ្នកអាន អាចយក មូលហេតុ ទាំងនេះ ទៅពិចារណាបាន។
ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យក្មេង​ដ៏​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ២​រូប​គឺ ចាន់ វឌ្ឍនាកា និង កែវ សុខផេង​ មិន​ប្រាកដ​ថាអាច​​ចូល​លេង​បាន​ឬ​យ៉ាងណា​នោះ​ទេ​ នៅ​ពេល​កម្ពុជា​ប៉ះ​ម្ចាស់​ផ្ទះ​ជប៉ុន​នៅ​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ខាង​មុខ​នេះ ​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ២០១៨ ​នៅ​ប្រទេស​រុស្ស៊ី​ ប្រចាំ​តំបន់​អាស៊ី​ជុំ​ទី​២។

4
កីឡាករ​​ កែវ សុខផេង កាល​ប្រកួត​​មិត្តភាព​ជាមួយ ប៊ូតាន់

កែវ សុខ​ផេង​ដែល​ទើប​ទៅ​ដល់​ប្រទេស​ជប៉ុន​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ កាល​ពី​យប់​មិញ​នេះ ​បាន​ប្រាប់​ Sabay ​ថា​នៅ​ពេល​នេះ​រូបគេ​មាន​បញ្ហា​ឈឺ​ចង្កេះ​នៅ​ឡើយ ដូច្នេះ​មិនទាន់​ប្រាកដ​ថា រូប​គេ​អាច​ចូល​លេង​បាន​ឬ​យ៉ាង​ណា​នោះ​ទេ។  ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ណាស់ ពី​ព្រោះ​ជួប​ជា​មួយ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​អាស៊ី ដូច្នេះ​រូបគេ​ពិតជា​មិនអាច​អវត្តមាន​ពី​ទីលាន​បាន​ឡើយ។ ទោះ​យ៉ាងណា ការ​ចូល​លេង​បាន ឬ​មិន​បាន​រង់​ចាំ​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា​សិន​ទើប​ដឹង​ច្បាស់។

កីឡាករ​មក​ពី​ភ្នំពេញ​ក្រោន​​រូប​នេះ​បន្ថែម​ទៀត​ថា ក្រៅ​ពី​មាន​របួស​ចង្កេះ សមាជិក​ជម្រើស​ជាតិ​កម្ពុជា​ឆ្នើម​មក​ពី​ក្លិប​បឹង​កេត​អង្គរ ចាន់ វឌ្ឍនាកា ក៏​មាន​បញ្ហា​របួស​ជើង ហើយ​ក៏​មិន​ទាន់​ប្រាកដ​១០០% ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​​បាន​ឬ​យ៉ាង​ណា​ដូច​គ្នា​។ កីឡាករ​កម្ពុជា​ផ្សេង​គ្មាន​បញ្ហា​អ្វី​ឡើយ​គឺ​អាច​ចូល​លេង​បាន។

​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល E នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​វគ្គ​ជម្រុះ​តំបន់​អាស៊ី ​កម្ពុជា​បាន​បរាជ័យ​ចំនួន ២​ប្រកួត​​ជាប់​ៗ គ្នា​គឺ​ចាញ់ សិង្ហបុរី ៤-០​ និង​ចាញ់ អាហ្វហ្គានីស្ថាន ១-០​​ ក្នុង​ទឹក​ដី​ខ្លួន​ឯង​។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​​​ទៅ​ដល់​ប្រទេស​ជប៉ុន​ កាល​ពី​ព្រឹក​មិញ​នេះ​ បន្ទាប់​ពី​​បាន​ប្រមូល​ផ្ដុំ​ពី​ថ្ងៃ​ទី១៧ ខែ​សីហា កន្លង​ទៅ ហើយ​បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​​ឈ្នះ​ក្រុម​ភ្ញៀវ​ប៊ូតាន់ កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា មុន​ចេញ​ទៅ​ប្រទេស​ថៃ ​នៅ​​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៥។ នៅ​ថ្ងៃ​ទី២៦ ​ខែ​សីហា បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្លិប Army United ក្នុង​លីក​អាជីព​កំពូល​ថៃ ១ ទល់ ១ ​និង​ប្រកួត​មិត្តភាព​អន្តរជាតិ​​ចាញ់​ក្រុម​ជម្រើស​ជាតិ​ឡាវ ២ ទល់ ១ កាល​ពី​ថ្ងៃ​​ទី​២៩ ខែ​សីហា ថ្មីៗនេះ៕

ka1
កីឡាករ ចាន់ វឌ្ឍនាកា

Wednesday, August 19, 2015

ខ្សែប្រយុទ្ធ​ និង​ ជា​ប្រធាន​ក្រុម​មក​ពី​ក្លិប​ស្វាយ​រៀង​ កីឡាករ​ ប្រាក់​ មុន្នី​ឧត្តម​ បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​ ទី​ ១៨​ ខែ​ សីហា​ ម្សិលមិញ​ថា​ រូបគេ​មិន​អាច​ជួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ក្នុង​យុទ្ធនាការ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ 2018​ FIFA​ World​ Cup​ Russia​ បាន​នោះ​ទេ​ ព្រោះ​មាន​បញ្ហា​សុខភាព​។​
Cambodia-Nationall-Football-Team-2015-171
​ប្រាក់​ មុន្នី​ឧត្តម​ (​ស្ដាំ​)​ បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​ពេល​ប្រមូលផ្ដុំ​ដំបូង​
​ជុំវិញ​បញ្ហា​នេះ​លោក​ ឆាំង​ ពិសិដ្ឋ​ អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ បាន​លើក​ឡើង​ថា​មុន​ការ​ប្រកួត​មួយ​ខែ​ សហព័ន្ធ​បាន​បញ្ជូន​ឈ្មោះ​កីឡាករ​ចំនួន​ ២៥​ នាក់​ទៅ​កាន់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ (AFC)​។​ ក្នុង​ចំណោម​ ២៥​ នាក់​នេះ​បាន​ជ្រើស​ចេញពី​បញ្ជី​ ៥០​ នាក់​ដែល​បាន​ចុះ​ឈ្មោះ​តាំងពី​លើក​ដំបូង​មក​ម្ល៉េះ​។​ តាម​គម្រោង​កីឡាករ​ទាំង​ ២៥​ នាក់​ត្រូវ​ជម្រុះ​ ២​ នាក់​ចេញ​ ដោយ​ទុក​តែ​ ២៣​ នាក់​ប៉ុណ្ណោះ​ ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ជប៉ុន​។​

​លោក​ថា​ លោក​ Lee​ Tae​ Hoon​ មិន​ជ្រើសរើស​កីឡាករ​បន្ថែម​ជំនួស​ កន្លែង​ ប្រាក់​ មុន្នី​ឧត្តម​ នោះ​ទេ​ ដោយ​រក្សា​កីឡាករ​ ២៤​ នាក់​បណ្ដោះអាសន្ន​ ហើយ​ត្រូវ​ជម្រុះ​តែ​ម្នាក់​ប៉ុណ្ណោះ​ក្រោយ​ចប់​យុទ្ធនាការ​ប្រកួត​កម្ដៅ​ សាច់ដុំ​នៅ​ប្រទេស​ថៃ​។​

​កីឡាករ​ ប្រាក់​ មុន្នី​ឧត្តម​ មាន​បញ្ហា​របួស​ត្រង់​ក្រលៀន​ ក្នុង​ពេល​ជួយ​ក្រុម​ស្វាយ​រៀង​ ប្រកួត​ឈ្នះ​បៀ​ល​ប្រាយ​ ដោយ​លទ្ធផល​ ៣​ ទល់​ ១​ ប្រកួត​កាលពី​ជើង​ទី​១​ ដើមខែ​សីហា​ កន្លង​ទៅ​ក្នុង​ពានរង្វាន់​បាល់ទាត់​ក្រប​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​ លី​ក​ ២០១៥​ (MCL​ 2015)​។​

​ក្រុម​កម្ពុជា​ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ប្រទេស​ប៊ូ​តាន់​ នៅ​វេលា​ម៉ោង​ ៦​ ថ្ងៃ​ព្រហស្បតិ៍​ ទី​ ២០​ ខែ​ សីហា​ ខាង​មុខ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ សីហា​ ខាង​មុខ​ក្រុម​កម្ពុជា​ត្រូវ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ដើម្បី​មិត្តភាព​ជាមួយ​ក្រុម​នៅ​ក្នុង​លី​ក​កំពូល​របស់​ថៃ​ (​កំពុង​ទាក់ទង​)​ នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ សីហា​ ហើយ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ ជម្រើសជាតិ​ឡាវ​ នៅ​ទីនោះ​ក្នុង​ថ្ងៃ​ ២៩​ ខែសីហា​ ផង​ដែរ​។​ ចេញពី​ថៃ​ ក្រុម​ជម្រើសជាតិ​កម្ពុជា​ ត្រូវ​បន្តដំណើរ​ទៅ​ប្រទេស​ជប៉ុន​ តែ​ម្ដង​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ សីហា​។​

​ចំពោះ​ប្រកួត​ផ្លូវការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ ត្រូវ​ជួប​ម្ចាស់ផ្ទះ​ជប៉ុន​ ក្នុង​វគ្គ​ជម្រុះ​ពូ​ល​ E​ នៃ​ពានរង្វាន់​ FIFA​ World​ Cup​ ប្រចាំ​ទ្វីបអាស៊ី​ នៅ​កីឡដ្ឋាន​ Saitama​ Stadium​ 2002​ ក្នុង​ទីក្រុង​ Saitama​ នា​ថ្ងៃ​ទី​ ៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥​ ហើយ​ត្រូវ​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ​ ដើម្បី​ទទួលភ្ញៀវ​ក្រុម​ស៊ី​រី​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ នា​សៀ​ល​ថ្ងៃ​ទី​ ៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥​ វិញ​ម្ដង​៕
​ប្រភព​ពី​ ៖​ news.sabay.com.kh​
Hacker គឺ​ជាឈ្មោះ​ដែល​សម្ដៅ​ចំពោះ​ក្រុម​មនុស្ស​ ឬបុគ្គល​ណា​ដែល​មាន​ជំនាញ​ខ្លាំង​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និងបច្ចេកវិទ្យា ។​ ជាធម្មតា​ការងារ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​នេះ​គឺមិន​ជាបើក​ចំហ ​និងជាក់​ស្ដែង​ឱ្យឃើញ​នឹង​ភ្នែក​ងាយៗ​នោះ​ឡើយ​ ពោល​គឺការ​ងារ​របស់​ពួកគេ ​គឺអង្គុយ​ចាំតែ​ធ្វើការ​ក្នុង​ទីអាថ៌​កំបាំង​ ហើយ​មិន​មាន​នរណា​ម្នាក់​ងាយ​ស្គាល់​ឈ្មោះ​ និងសាវ​តារ​របស់​ពួក​គេឡើយ​ ប៉ុន្តែ​គេ​អាច​ដឹងថា​ក្នុង​ពិភព​លោក​បច្ចុប្បន្ន​គឺសម្បូរ​ទៅ​ដោយ​ ក្រុមHacker ដោយ​សារពួក​គេក៏​ជានិស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ចេញ​ពីសាលា​ណាមួយ​ដែល​ ផ្ដល់ការ​អប់​រំខ្ពស់​ទៅលើ​ប្រព័ន្ធ​បច្ចេក​វិទ្យា ​និងពត៌មាន ​។




តើ​ការងារ​របស់​ក្រុម​មនុស្ស​ជំពូក​នេះ​មានអ្វីខ្លះ ? ​ហើយ​តើប្រភព​រកលុយ​របស់​ពួក​គេកើត​ចេញពីណាខ្លះ?​

យោង ​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ​នៃវិទ្យាស្ថាន​Trustwave ពួកគេ​បាន​បង្ហាញថា​ ជាធម្មតា​ការងារ​របស់​ពួក​ក្រុម​មនុស្ស​ជំពូក​នេះគឺ​អង្គុយ​ធ្វើការ​មួយ​ កន្លែង​ និងផ្ដោត​យ៉ាងសំខាន់​ទៅលើ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និងពត៌មាន​។ នៅក្នុង​សំណុំ​នៃការ​ងារ​ររបស់​ពួកគេ​ គឺពួក​គេពូកែ​ខាង​ការ​បង្កើត​លេខ​កូដ​សម្ងាត់ ​បង្កើត​គេហទំព័រ​ក្លែង​ក្លាយ ​កែច្នៃ​ពត៌មាន​ក្លែង​ក្លាយ​ ផ្ញើរសារ​ក្លែង​ក្លាយ​ បង្កើត​មេរោគ​ និងបញ្ជូន​មេរោគ​ដែល​ពួកគេ​បាន​បង្កើត​នោះ ​ឆ្ពោះ​ទៅកាន់​ទីណាមួយ​ដែល​ពួកគេ​ចង់​បញ្ជូន​ទៅ ។​ ឧទាហរណ៍៖ ​ក្រុមHacker តែង​តែព្យាយាម​រកគ្រប់​មធ្យោបាយ​ដើម្បី​ចូលទៅកាន់​គណនី​របស់​បុគ្គល​ ឬក្រុម​ណាមួយ​ដើម្បី​សិក្សា ​និងទាញ​យក​លេខកូដ​សម្ងាត់​ធនាគារ ​ឬលេខ​កូដសម្ងាត់​ឃ្លាំងផ្ទុក​ឯកសារ​សំខាន់ៗ​ជាដើម​ពីបុគ្គល​ ឬក្រុមនោះ​ ។ នៅពេល​ដែល​ក្រុម​មនុស្ស​ ឬបុគ្គល​ណាម្នាក់ ដែល​បាន​ប្រឈម​នឹងបញ្ហា ​ដែលក្រុម​Hacker បាន​បង្កើត ​និងបញ្ជូន​ទៅហើយ ​ប្រសិន​ជាពួក​គេគ្មាន​ជំនាញ​ ខ្វះចំណេះ​ដឹងខាង​បច្ចេកវិទ្យា ​ឬថាជាបុគ្គល​ដែល​ប្រហែស​ នោះ​ចរន្ត​ប្រាក់​ និងឃ្លាំង​ឯកសារ​សម្ងាត់​ដែល​ពួកគេ​បានតម្កល់​ទុកនៅ​ក្នុង​ទីណា​មួយ ​នឹងត្រូវ​ស្ថិតក្នុង​ដៃ​របស់​ក្រុម​Hackerនេះ​តែម្ដង ។​ ដូច្នេះ​ប្រភព​រកប្រាក់​របស់​ពួកHacker គឺបាន​មកពី​ប្រភព​នេះឯង ។ ​ជាធម្មតា ​ក្នុងមួយ​ខែៗ ​Hackerតែម្នាក់​អាចរក​ប្រាក់បាន​ចាប់ពី​៦០,០០០-១០០,០០០ដុល្លារ ៕​

Tuesday, August 18, 2015

មិត្ដ​នារី​ទាំង​អស់​គ្នា​តែង​រិះរក​គន្លឹះ​ថែ​សម្ផស្ស​ល្អៗ​ ដែល​ងាយ​ស្រួល​យក​តាមខ្លួន ​ហើយ​វិធីថែ​សម្ផស្ស​នោះ​ទៀត​សោត​ មិន​ត្រឹមតែ​ជាអ្វី ​ដែល​ធ្វើឱ្យ​មិត្ដនារី​ស្រស់​ស្អាត​តាម​ការ​ពេញ​ចិត្ដ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែវា​ក៏មិន​ធ្វើឱ្យ​មិត្ដនារី​ចំណាយ​ប្រាក់​ច្រើន​ដែរ​។ អញ្ចឹង​យើង​សូម​ណែនាំ ​មិត្ដ​នារី​ទាំងអស់​គ្នា​នូវ​វិធី​ថែរក្សា​សម្ផស្ស​ងាយៗ​ដោយ​ចំណាយ​ប្រាក់​ តិច​ ដែល​អ្នក​អាច​អនុវត្ដតាម។​



រក្សា ​រាងកាយ​របស់​អ្នក​ឱ្យ​មាន​សំណើម៖​ ការពិសាទឹក​ឱ្យបាន​ ៨កែវ​ក្នុង​មួយថ្ងៃ​ អាច​ផ្ដល់​អត្ថប្រយោជន៍​ដ៏អស្ចារ្យ​ដល់​ស្បែក​ និងរាង​កាយ​របស់អ្នក​។ ការរក្សា​រាងកាយ​ឱ្យមាន​សំណើម​គឺជាជំហាន​ដ៏មាន​សារៈ​សំខាន់​ក្នុងការ​ ឱ្យប្រាកដ​ថាស្បែក​របស់​អ្នកមាន​សុខ​ភាព​ល្អ ​និងទន់​រលោង​។ ក្រៅ​ពីទឹក​អ្នកក៏​អាច​ពិសា​ភេសជ្ជៈ​ដទៃ​ទៀត ​ដើម្បីផ្ដល់​សំណើម​ដល់​រាង​កាយ​ដែរ។​

លាង​សម្អាត​ម្សៅតែង ​មុខឱ្យ​បាន​ស្អាត៖​ សូម​ឱ្យប្រាកដ​ថា ​អ្នក​បានជម្រះ​ចោល​ម្សៅ​តែង​មុខមុន​ពេល​អ្នក​ចូល​គេង​ ហើយ​អ្នក​មិនចាំ​បាច់ត្រូវ​ការផលិត​ផល​ថ្លៃៗ​ដើម្បី​ជម្រះ​ម្សៅតែង​មុខ​ នោះទេ​។ ប្រេង​អូលាវ​ក៏អាច​ជួយ​លាង​ជម្រះ​ម្សៅពី​ផ្ទៃមុខ​របស់​អ្នកដែរ។​

គេងឱ្យ ​បាន​គ្រប់​គ្រាន់៖ ​ការគេង​ឱ្យបាន​គ្រប់​គ្រាន់​នឹង​រក្សាអ្នក​ឱ្យ​មាន​សុខភាព​ល្អ​ និងសកម្ម​ពេញ​មួយថ្ងៃ​។ ការគេង​បានគ្រប់​គ្រាន់​មានសារៈ​សំខាន់​សម្រាប់​រាងកាយ​ដើម្បី​បំពេញ​មុខងារ ​បាន​ប្រក្រតី​ និងអាច​ធ្វើឱ្យ​អ្នក​ក្មេង​ជាងវ័យ​ និងចាប់​ផ្ដើម​ថ្ងៃថ្មី​ប្រកប​ដោយភាព​ស្រស់​ស្រាយ​។ ការគេង​មិន​បាន​គ្រប់​គ្រាន់​អាច​ធ្វើឱ្យ​យារ​ស្បែក​នៅ​ក្រោម​ភ្នែក ​និងមាន​ស្នាម​រង្វង់​ខ្មៅ ​និងធ្វើ​ឱ្យភ្នែក​របស់​អ្នក​ក្រហាយ​ពេញ​មួយ​ថ្ងៃ។​

ញ៉ាំ​ បន្លែ​បៃតង​និងផ្លែ​ឈើ៖​ ប្រសិន​បើអ្នក​ញ៉ាំ​អាហារ​ទាន់​ចិត្ដ​(Fast Food) ឬអាហារ​ផ្ទុក​ជាតិ​ស្ករ​ច្រើន ​អ្នក​គួរ​បញ្ឈប់ទៅ​។ ផ្លែ​ឈើ ​និងបន្លែ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីដកម្ម​ និងមាន​គុណ​ប្រយោជន៍ដ៏​អស្ចារ្យ​សម្រាប់​ស្បែក ​និងការ​ថែបំប៉ន​រាងកាយ​ទាំងស្រុង​របស់​អ្នក​ ដូច្នេះ​គួរពិសា​បន្លែ ​និងផ្លែ​ឈើ​ឱ្យ​បាន​ច្រើន៕​

Friday, August 14, 2015

ក្រុម​ខ្លាំង Barcelona ​បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ ៤-០ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Athletic Bilbao ​ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​ពាន​រង្វាន់ Spanish Super Cup ។

2B5F698D00000578-3198712-image-a-25_1439588286000


អ្នក​មាន​បុណ្យ​ដែល​ពោរពេញ​ដោយ​ទ័ព​ស្រួច​ដូចជា Lionel Messi , Suarez ​និង Pedro ​ជា​ដើម​នោះ​មិន​អាច​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម Bilbao ​បាន​ទេ តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ​ស៊ុត​ដល់​ទៅ​៤-០​ ទៅ​វិញ ដោយ​កីឡាករAritz Aduriz ​ជា​អ្នក​ធ្វើ​បាន​៣​គ្រាប់​ម្នាក់​ឯង។


អតីត​កីឡាករ Liverpool ​ឈ្មោះ Mikel San Jose ​ជា​អ្នក​បំបែក​ពង​មាន់​ក្រុម Barcelona ​បាន​មុន​នៅ​នាទី​ទី​១៣ ​ដោយ​ការ​ទាត់​បាល់​ពី​ចម្ងាយ​យ៉ាង​ស្អាត ខណៈ​ដែល​៣​គ្រាប់​របស់ Aduriz ​ធ្វើ​បាន​នៅ​នាទី៥៣ , ៦២ ​និង​៦៨។


ក្រោយ​ចាញ់​យ៉ាង​ស្ពឹក​មុខ​នេះ​ដែរ លោក Enrique ​បាន​និយាយ​ថា​នេះ​ជា​មេរៀន​ល្អ​បំផុត​សម្រាប់​ក្រុម​ទាំង​មូល។ ការ​មើល​ងាយ​គូ​ប្រកួត​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្លិប​ក៏​ដូចជា​កីឡាករ​ទាំង​ អស់។ ប្រកួត​នេះ​ជា​កំហុស​របស់​ខ្ញុំ ដែល​មិន​បាន​រៀប​ប្រព័ន្ធ​ការពារ​ឱ្យ​ល្អ។ Bilbao ​ជា​ក្លិប​ល្អ ដែល​អាច​វាយ​សម្រុក​និង​ចុះ​ការពារ​បាន​លឿន។

2B5F2D9400000578-0-image-a-16_1439584907323
ក្រូ​ចឆ្មា​រគឺ​ជាផ្លែ​ឈើ​ជូរ ដែ​លមានក្លិ​នឈ្ងុ​យប្រហើរគួរជា​ទីជាប់​ចិត្ដ។​ វាមិនត្រឹម​តែអាច​យកទៅ​ប្របាច់​ចូល​ទៅក្នុង​អាហា​រ ឬ​ភេ​សជ្ជៈផ្សេ​​ងៗឱ្យ​មានរ​សជាតិ​ឆ្ងាញ់ពិ​សាប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​វាថែ​មទាំ​ងមាន​គុណ​ប្រយោ​ជន៍​ច្រើនដល់​សុខភាពទៀតផ​ង។ ខាង​ក្រោមនេះគឺជា​គុណប្រ​យោ​ជន៍មួ​យចំ​នួនរប​ស់ទឹកក្រូ​ចឆ្មា​រ ដែ​ល​ល្អប្រ​សើ​រស​ម្រាប់សុ​ខភា​ពរបស់​អ្ន​ក៖​​​


១. ក្រូចឆ្មា​រល្អ​ប្រ​សើរ​សម្រាប់​សុខភាព​ស្រ្ដី៖ ​ផ្លែឈើ​ជូរ​ប្រភេទ​នេះមានផ្ទុកនូវ​កា​ល់ស្យូ​ម ​និងអា​ស៊ីដFoli​c ជាសារ​​ធាតុចិញ្ចឹម​២យ៉ាង​ ដែល​មានសា​រៈសំខាន់ស​ម្រាប់​ស្រ្ដីក្រោ​យអ​ស់រដូវ និងស្រ្ដី​​ដែលដល់វ័​យអាច​មានកូន​បាន​។ ក្រូច​ឆ្មារ​ស្រ​ស់មួ​យផ្លែ​មានផ្ទុកកាល់​ស្យូ​ម ២​២មីលីក្រា​ម និ​ងអាស៊ី​ដ Folic ជាង ៥មី​ក្រូ​ក្រា​ម។​​

២. ស​ម្បក​ក្រូច​ឆ្មារ​អាចប្រ​ឆាំ​ងនឹងស្បែ​កចាស់​៖ ស​​ម្បកនៃផ្លែឈើជូរ​មានផ្ទុកសា​រធាតុ​ទប់ស្កា​ត់ការផលិ​តចេញនូវ​មេឡា​នីន។ ​ដោយសា​រវ័យ​ចាស់ ​និង​ការប៉ះ​នឹ​ងកាំរស្មី​UV ជាតិមេ​ឡានី​នដែ​លផ្ដ​ល់ពណ៌​ស​ម្បុរដល់​ស្បែ​ករប​ស់អ្ន​កអាចក​ពូន​ឡើង ​និងផ្ញើខ្លួ​នជាចំ​ណុច​ខ្មៅនៅ​លើ​ស្បែករ​ប​ស់អ្នក​។ កា​រព្យា​​បាលស្បែ​កដោយបិទ​ម៉ាស់ធ្វើ​ពីសម្ប​កក្រូ​ចឆ្មារ​អាចកាត់​បន្ថយនូវ ​ស្នា​ម​អុជ​​ខ្មៅនេះ។


៣. ក្រូ​ចឆ្មារ​ជាឱ​សថធម្មជា​តិប្រឆាំ​ងនឹងជំងឺ​មហារីក​៖ ស​មាសធា​តុ Limonoid នៅក្នុ​ងក្រូចឆ្មារមា​នប្រសិ​ទ្ធភាពប្រ​ឆាំងនឹងកោសិកាបង្កជំងឺ​មហារីកពោះ​ វៀនធំ ម​ហារីកក្រ​​ពះ និងមហារីក​គ្រាប់​ឈាម។  ក្រុម​អ្នក​វិទ្យា​​សាស្រ្ដបាន​អ​ង្កេតឃើ​ញថា សា​រធា​តុប្រ​ឆាំង​នឹង​អុក​ស៊ី​ដកម្ម​ឈ្មោះ ​limonoidនេះ​ ក៏អា​សម្លាប់កោ​​សិកាមហារីកបា​​នផងដែរ​។ ជាតិ​​ limonoi​ds នៅក្នុងក្រូច​​ឆ្មាររ​ស់នៅយ៉ាងស​​កម្មនៅ​ក្នុងចរន្ដឈាម​របស់​អ្នក ក​ម្ទេ​ចនូវ​រ៉ាឌីកាល់​សេរីមាន​ប្រសិទ្ធ​ភាពជា​ង តែ​បៃត​ង ​និងសូ​កូឡា​ខ្មៅ។

៤. ទឹក​ក្រូចឆ្មា​រអា​ចជួយ​បង្ការកា​រកកើ​តឡើង នៃ​ជំងឺគ្រួសក្នុ​ងត​ងនោម៖ ទឹកក្រូ​ចឆ្មារស្រ​ស់មានផ្ទុកនូវអា​ស៊ីដនីទ្រីក​ច្រើនជាងក្រូច​ពោសា​ត់។ ​អាស៊ី​តនីទ្រីកគឺ​ជាភ្នាក់ងារទ​ប់ស្កាត់​បែ​បធម្មជា​តិ នៃគ្រួស​ក្នុងត​ម្រងនោ​ម ដែល​កើតឡើង​ដោយ​សារ​កា​ល់​ស្យូមគ្រីស្ដាល់។ សូមពិសាទឹកក្រូច​ឆ្មារស្រ​ស់​ ដែលច្របាច់​ចូលទៅ​ក្នុងទឹក ជំ​នួសឱ្យ​ការពិ​សាទឹកក្រូ​ចឆ្មា​រកំប៉ុង​ ឬ​ដប ដើ​ម្បីទទួល​បានប្រសិ​ទ្ធភាព​ខ្ពស់។​​​​

៥. ទឹក​ក្រូចឆ្មា​រអាចប​ន្ថយជាតិ​កូឡេស្ដេរ៉ូល៖ ​​សារធាតុ Flavo​​noid ដែលគេ​រក​ឃើញដំបូង​នៅក្នុង​ទឹកក្រូច​ឆ្មារ​មានប្រ​សិទ្ធភាពកាត់បន្ថយជាតិ​ កូឡេ​ស្ដេរ៉ូល ​និងកម្រិ​ត tri​glyceride  នៅ​ក្នុងខ្លូនស​​ត្វដែលចិញ្ចឹម​ដោយអាហា​​រផ្ទុកដោយ​កូឡេស្ដេរ៉ូលខ្ព​ស់៕

Thursday, August 13, 2015



គ្រឿងផ្សំ ៖
– មាន់ខ្មៅ
– ការុត មីសួ
– ពុទ្រាហាល សាច់​មៀន​ហាល គ្រាប់ឈូក ផ្កាចេកហាល
– ផ្សិតត្រ​ចៀកក​ណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែក​ជ្រូកបំពង​ ពពុះ​សណ្តែក
– មើមខ្ញី ​ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ
– ម្រេច អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប


របៀបធ្វើ ៖
១- ដាំទឹកអោយ​ពុះ ស្ងោ​រមាន់​ខ្មៅ មួយពុះ​ចោល អោយ​បាត់ជាតិ​ចំអាប។ ស្រង់ចេញ ទុក​ទៅម្ខាង។
២- លីងខ្ទឹមស អោយឈ្ងុយ រួចចាក់ទឹក​ត្រីចូល ថែមម្រេច​បុក ខ្ទឹម​ក្រហម​ហាន់ អំបិល​និងស្ករ កូរអោយ​ឈ្ងុយ ទើប​ចាក់ទឹកដាំ។
៣- ពេលទឹកពុះ ដាំមើម​ខ្ញីដាក់​មួយដុំ ហើយដាក់​មាន់ចូល។ ពេល​រំងាស់ កុំគ្របគម្របឆ្នាំង។ បើគ្រប​នឹងធ្វើ​អោយ​ទឹក​ស្ងោរ​ល្អក់ ហើយ​ឆាប់ផ្អូម។
៤- នៅឆ្នាំង​ផ្សេង​ទៀត ដាំទឹក​ស្រុះ ពុទ្រាហាល សាច់មៀន​ហាល គ្រាប់​ឈូក ផ្កាចេក​ហាល ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើ​ឬផ្សិតចំបើង ស្បែក​ជ្រូក​បំពង ពពុះ​សណ្តែក។ ស្រង់ចេញ លាងអោយស្អាត។
៥- ពេលពិនិត្យ​ឃើញ សាច់មាន់ រាងផុយ​ស្បែកបន្តិ​ចសិន ទើប​ចាក់​ការុត និងគ្រឿងដទៃចូល។
៦- នៅពេលមាន់ផុយ​ទន់សាច់ ទើបដាក់​ម្សៅស៊ុប ហើយ​ភ្លក្សថែម​ថយ​តាមចំណូលចិត្ត។
៨- ត្រាំមីសួ​អោយ​ទន់ ហើយ​កាត់​ខ្លីៗ ទុកដាក់​មួយ​អន្លើ។
៩- ស្លឹកខ្ទឹម និងជីវ​វ៉ាន់ស៊ុយ ត្រូវហាន់​ល្អិតៗ ទុករោយ​ពីលើស៊ុប ពេល​ដួស​ស្ងោរមាន់ដាក់​ចាន​សម្ល។
១០- ដាក់មី​សួបន្តិច​ទៅបាត​ចាន មុននឹង​ដួសស្ងោរ​មាន់កំពុង​ពុះលើ​ចង្ក្រាន ដាក់ចាន​សម្ល ទើបរោយ​ស្លឹកខ្ទឹម​ និងជីវវ៉ាន់​ស៊ុន​ពីលើ។ ស៊ុបនេះ ត្រូវ​ទទួល​ទាន នៅពេល​ក្តៅៗទើប​ឆ្ងាញ់៕



ជម្ងឺ​មហារីក​ គឺ​ជា​ជម្ងឺ​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​មួយ​ប្រភេទ​ក្នុង​ចំណោម​ជម្ងឺ​​ ដ៏កាច​សាហាវ​ចំនួន​១០​ដែល​កំពុង​ល្បី​ល្បាញ​ក្នុង​ពិភព​មនុស្ស​លោក ​។ ​សព្វ​ថ្ងៃ​ជម្ងឺ​ប្រភេទ​នេះ​ គឺ​ជា​ក្ដី​កង្វល់​ដ៏​​ស្មុគ​ស្មាញ​នៃ​ពិភព​លោក​ទាំង​មូល​ ដែល​ភាគ​ច្រើន ​គឺ​ជម្ងឺ​មហា​រីក​តែង​តែ​កើត​មាន​ចំពោះ​ស្រ្តី​ ។​ រាប់​មក​ទល់​ថ្ងៃ​នេះ​ អ្នក​វិទ្យាសាស្រ្ត ​និង​វេជ្ជ​បណ្ឌិត​ល្បីៗ ​ខ្លាំងៗ​នៅ​ជុំ​វិញ​ពិភព​លោក ​​នៅ​មិន​ទាន់​ស្វែង​រក​ឃើញ​ឱសថ​ណា​មួយ​ដើម្បី​មក​ព្យាបាល​ជម្ងឺ​មួយ​នេះ​ ឱ្យ​ជា​ដាច់​នៅ​ឡើយ​ទេ ​ប៉ុន្តែ​ថ្មីៗ​នេះ​មាន​របាយ​ការណ៍​ស្រាវ​ជ្រាវ​ដ៏​គួរ​ឱ្យ​​ចាប់អារម្មណ៍​ មួយ​របស់​អ្នក​​វិទ្យាសាស្រ្ត​អាមេរិក ​បាន​រក​ឃើញ​ថា​ មាន​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​ដែល​អាច​ជួយ​សង្គម​មនុស្ស​ឱ្យ​ជៀស​ ចេញ​ពី​ជម្ងឺ​មហារីក​នេះ​បាន​ ។ ​តើ​នោះ​គឺ​ជា​អ្វី​ទៅ ​​?


​ ជា​ទូ​ទៅ​មនុស្ស​យើង​តែង​យល់​ថា ​កាល​ណា​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​​បាន​នៅ​ឡើយ ​គឺ​យើង​ត្រូវ​អនុវត្ត​តាម​វិធី​ម៉ាស្សា ​ឬ​ធ្វើ​ចលនា​នៅ​ជុំ​​វិញ​ចំណុច​ដែល​ងាយ​ប្រឈម​ ។ ​ឧទាហរណ៍​ដូច​ជា​៖​ ការ​ម៉ាស្សា ​​ដោយ​ការ​ស្ទាប​អង្អែល​ថ្នមៗ​នៅ​ត្រង់​​បរិវេណជុំ​វិញ​សុដន់​របស់​ស្រ្តី​​ ខ្លួន​ឯង​ ដើម្បី​ងាយ​ស្រួល​ដឹង​ពី​វត្ត​មាន​នៃ​ជម្ងឺ​នេះ​។ ​ជា​ដំណឹង​ល្អ​មួយ ​​ដែល​អ្នក​វិទ្យាសាស្រ្ត​សុខា​ភិបាល​បាន​រក​ឃើញ​ថា ​វីតាមីន​ E ​​គឺ​ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​ប្រភេទ​ដែល​អាច​សម្លាប់​ចោល​ឱ្យ​អស់​​ នូវ​កោសិកា​ជីវិត​របស់​ជម្ងឺ​មហារីក ​និង​ទប់​ស្កាត់​មិន​ឱ្យ​វីរុស​ប្រភេទ​​នេះ​បន្ត​កើត​មាន​ឡើង​ត​ទៅ​ទៀត​ ។​

​ តើ​វីតាមីន​ E ​មាន​ប្រតិបត្តិ​ការណ៍​យ៉ាង​ណា​ ទើប​​អាចសម្លាប់​កោសិកា​​ជម្ងឺ​មហារីក​ដែល​ជា​ជម្ងឺ​ដ៏​មាន​ឥទ្ធិពល​រាប់​ ទស្សវត្សរ៍​នេះ​បាន ​?​

​ប្រតិបត្តិ​ការណ៍​របស់​វីតាមីន ​E ​គឺ​វា​មាន​ភាព​សកម្ម​យ៉ាង​ចំណាន​ក្នុង​ការ​ជ្រៀត​ចូល​ទៅ​ក្នុង​កោសិកា​ ជម្ងឺ​ និង​ធ្វើ​ការ​បញ្ចប់​ជីវិត​​របស់កោសិកា​​នៃជម្ងឺ​មហារីក​ និង​ធ្វើ​ឱ្យ​ដំណើរ​ការ​លូត​​លាស់​នៃ​កោសិកា​របស់​វា​ត្រូវ​អស់​ឥទ្ធិពល​បាន ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ។​ អ្នក​វិទ្យាសាស្រ្ត​បាន​ពន្យល់​បន្ថែម​ថា​ ដ្បិត​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស្រាវ​ជ្រាវ ​ដែល​គេ​ជឿ​ថា​ វីតាមីន​E ​គឺ​ជា​​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ជួយ​មនុស្ស​ឱ្យ​រួច​​ផុតពី​ការ​វាយ​ ប្រហារ​របស់​ជម្ងឺ​មហារីក ​ប៉ុន្តែ​វីតាមីន​E​ គឺ​មាន​ច្រើន​ប្រភេទ ​ច្រើន​កម្រិត​ និង​គុណ​ភាព​ខុសៗ​គ្នា​ទាំង​អស់ ​។ ​ដូច្នេះ​គេ​​នៅ​មិន​ទាន់​ដឹង​ឱ្យ​ប្រាកដ​១០០%​នៅ​ឡើយ​ទេ​ថា ​តើ​កម្រិត​ ប្រភេទ ​និង​គុណ​ភាព​វីតាមីន​E​បែប​ណា​ដែល​សក្ដិសម​ក្នុង​ការ​បញ្ចប់​ជីវិត​​កោសិកា ​ជម្ងឺ​មហារីក ​ប៉ុន្តែ​ពួក​គេ​បាន​រំឭក​ថា ​អ្នក​​គួរ​ចាប់​ផ្ដើម​ទទួល​ទាន​អាហារ​ប្រភេទ​ណា​ដែល​មាន​ផ្ទុក​វីតាមីន​E​ ឱ្យ​បាន​ច្រើន ​ព្រោះ​កាល​ណា​បរិមាណ​របស់​វីតាមីន​E​មាន​ចំនួន​ច្រើន ​គឺ​វា​ពិត​ជា​អាច​មាន​តម្រុយ​សម្រាប់​ព្យាបាល​ជម្ងឺ​​មួយ​នេះ ​៕​
លោក​អ្នក​ភ័យណាស់មែនទេ​ នៅ​ពេល​ដែល​សុខ​ៗ​ស្រាប់តែ​ iPhone របស់​លោក​អ្នក​រលត់ឈឹង ពេលបើ​ក​ឡើង​វិញ​ ក៏បើកអត់ចេញ ព្យាយាម​សាក​ថ្ម​ក៏​មិន​ឃើញសញ្ញា​ថា​ដំណើរ​ការ​? តើ​វាខូច​ទាំង​ស្រុង​ហើយ​មែនទេ?

ជាការពិត បើសិន​ជា​លោកអ្នកជួប​បញ្ហា​នេះ សូម​កុំ​គិត​ថា​មានតែ​លោក​អ្នក​ម្នាក់​ដែល​បានជួប ព្រោះ​មាន​អ្នកប្រើប្រាស់​ iPhone ភាគ​ច្រើន​លើសលប់​បានជួប​បញ្ហាដូច​ៗ​គ្នា​។ ប្រការ​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​ Apple តាមរយៈ​គេហទំព័រ​សារធារណៈ http://discussion.apple.com បាន​អះអាង​ថា វាបណ្តាញ​មកពី​បញ្ហា​មួយ​ចំនួន​ដូច​ ខាងក្រោម..៖
  • iPhone របស់​លោក​អ្នក​មិនដែល​បិទសោះតាំងពី​ទិញ​មក​ ដូច្នេះវា​អាចធ្វើ​អោយ គាំង (Crash)
  • លោក​អ្នក​ប្រើប្រាស់​អស់​ថាមពល​ខ្លាំង​ពេក​ ដូច្នេះវា​ត្រូវ​ការ​ពេលវេលា​សមស្រប​ដើម្បីអោយ​លោកអ្នកសាកថាមពលឡើង​វិញ និង​ដំណើរ​ស្រាវជ្រាវរក​កំហុសរួចរាល់ទើប​ដំណើរ​វិញ​បាន។
  • ដោយ​សារ​តែ Firmware (កម្មវិធី​ដើម​) ដែល​ ជួនកាល​ក្រោយពេលលោកអ្នក Jailbreak ហើយ​ វាក៏ខូច​ រឺ​បិទដំណើរ​ការ​។ ដូច្នេះកុំព្យាយាម​ Jailbreak បើសិន​លោកអ្នក​អាចប្រើប្រាស់បាន។
  • ដោយ​សារ​ការ​បញ្ចូល Apps ដែល​គ្មានប្រភព​ច្បាស់លាស់​ មានមេរោគ ធ្វើ​អោយ​ម៉ាស៊ីន​គាំង​លែងដំណើរ​ការ​តែម្តង​។
បើសិនជា​បានជួប​បញ្ហា​នេះ (បញ្ហារលត់បើក​មិនចេញ​) សូម​លោក​អ្នក​កុំ​តក់ស្លុត កុំ​ភ័យ ហើយ​ក៏​កុំ​ទាន់​អាល​​ស្វែងរក​ជាងជួសជុល​ ​នាំតែ​គេ​​យក​លុយ​ទទេៗ​នោះ​ទេ។ លោក​អ្នកត្រូវ​អនុវត្តន៌តាម​ការណែនាំដូចខាងក្រោម​នេះ..៖
  1. សាក​ថ្មចោល​យ៉ាងហោចណាស់ ៣០នាទី​ រួច​បើកវាឡើង​វិញ។ បើវា​មិនដំណើរការ​ទេ សូមអនុវត្តន៌ជំហ៊ានទី​២។
  2. ចុច​ប៊ូតុង Home និង Power (Home+Power) ដំណាលគ្នា​។ ពេល​ដែល​រូបសញ្ញា Apple លេចឡើងរយៈពេល ១០ ទៅ ២០វិនាទី ត្រូវលែង​ដៃ​ចេញវិញ​តំណាល​គ្នា​ ហើយ​រង​ចាំវាដំណើរការ​យ៉ាង​តិច​១នាទី ពេល​នោះ iPhone របស់លោក​អ្នកនឹង​ត្រឡប់មកធម្មតាវិញ​។
  3. បើសិន​វា​មិនដំណើរ​ការ​ សូម​សាក​ល្បង​ម្តង​ទៀត​ ចុច​ប៊ូតុង Home និង Power (Home+Power) ដំណាលគ្នា​។ រឺ​លោក​អ្នក​ត្រូវ​ស្វែងរក​ឧបករណ៌​ថ្មីដូចជា ឆ្នាំងសាក ខ្សែរសាក ដើម្បី​មក​ធ្វើ​តេស្ត​។ 
បើសិន​ជា​ការអនុវត្តន៌តាមចំនុច​និមួយ​ៗ​ទាំង​៣​ខាង​លើ​នេះ iPhone នៅតែ មិនដំណើរ​ការទេ លោក​អ្នក​គួរតែ​ទុក​វា​អោយ​ត្រជាក់​យ៉ាង​ហោចណាស់ ១ម៉ោង ដើម្បី​អោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៌​ដើមរបស់​ Board ធ្វើការ​ដក​ចេញនូវបញ្ជារ​មួយចំនួន​។ រឺ​លោក​អ្នក​ត្រូវ​ភ្ជាប់ទូរស័ព្ទ​ទៅ​កាន់​ iTunes រួច​ផ្ញើរ​បញ្ហា​នេះ​ទៅ​ Apple រឺ​ត្រូវ​ចុច​ Restore iPhone ដើម្បី​អោយ​វាដំណើរ​ឡើង​វិញ​ ប៉ុន្តែ​យើង​ខ្ញុំ​មិន​ទទួល​ខុស​ត្រូវចំពោះការ​ខូចខាត​ទេ បើសិន​ជាការ Restore ហើយ​ស្រាប់តែ​ជាប់​កូដ​៕
បំរាម..ការអនុវត្តន៌តាមវិធីខាង ​លើ​គឺ​ត្រូវ​ធ្វើ​ដោយប្រុង​ប្រយ័ត្ន​។ យើង​ខ្ញុំ​មិនទទួល​ខុសត្រូវ​ចំពោះ​ការ​ខូចខាត​ដោយ​ប្រការ​ណា​មួយ​ទេ​។ ការ​អនុវត្តន៌ គឺ​ជា​ដំបូន្មានដែលត្រូវ​បានដក​ស្រង់ពី https://discussions.apple.com /docs/DOC-3763

Wednesday, August 12, 2015

 របៀបតំឡើង​ windows 10 តាមដំណាក់ការនីមួយៗ
1. យើងត្រូវទាញយក File ISO នៃ Windows 10
·         ចុចត្រង់លីងនេះទាញWindows 10 64 bit (តាមរយៈUtorrent )
·         ចុចត្រង់លីងនេះទាញWindows 10 32 bit (តាមរយៈUtorrent )
2. កំណត់ឲ្យWindows Boot ពីFlash
3.បន្ទាប់មកត្រូវExtractFile ISO ចូល Flash Drive បន្ទាប់មកទៀត យកFlash ដោតចូល កុំព្យូទ័រ(ប្រសិនបើករណីមិនboot សូម ចុចត្រង់លីងនេះដើម្បីធ្វើFlash Boot)
4. បន្ទាប់ពីផ្ទាំងលោតហើយចុចNext
5. ចុចInstall
6. លោកអ្នក អាចរំលងដោយចុច Skipក៏ បានដែរ រួចចាំធ្វើការ Activate ពេលក្រោយ ក៏បាន ឬWindows 10 ខ្លះទៀត គ្មាន Product key ក៏មានដែរ ដោយសារគេ crack រួចជាស្រេច ឬអ្នកវាយ លេខសម្ងាត់ Product key (Windows មួយចំនួន)ប្រសិនបើមានលេខសំងាត់ ។
លោកអ្នកត្រូវចុចលើជំរើស Custom: Install Windows Only (advanced)
7.ចុចលើ Drive C រួចចុច លើពាក្យ Format បន្ទាប់មកលោកអ្នក អាចចុច Next បាន
8. ចាំអោយ ដំនើរការបានដល់ 100 % វានឹង ចាប់ផ្តើម Restart ម៉ាស៊ីនដោយខ្លួនឯង

9. បន្ទាប់មកមានផ្ទាំងលោតមកដែលអាចអនុញាត្តឲ្យលោកអ្នក បំពេញបែបបទ មុនពេលប្រើ តែអ្នកត្រូវ ចុចពាក្យ Use express settingsបើមិនចង់បំពេញ
10. បន្ទាប់លោកអ្នកត្រូវ skip កន្លែងវាយ Microsoft account និងកន្លែងភ្ជាប់ wifi បន្ទាប់មកអ្នកបំពេញអ្វី ផ្សេងៗបាន

11. បន្ទាប់ពីបំពេញចប់សព្ទគ្រប់នឹងមានផ្ទាំងនេះលោតមក ហើយរង់ចាំមួយសន្ទុះ
បន្ទាប់ពីដំនើរការហើយ លោកអ្នកអាច ប្រើប្រាស់ បានហើយ ។
ចំណាំ៖ ទាញយកឯកសារមើលជាPDFត្រង់តំណនេះ  

ចំណាំបើមិនទាន់Activate សូមធ្វើដូចខាងក្រោម៖

- ចូលCommand PromptជាAdministrator បន្ទាប់មកវាយឃ្លាដែលត្រូវនឹងប្រភេទWindows 10ដែលអ្នកបានដំឡើង ។

 + For Windows 10 build 10240 Enterprise
             slmgr /ipk NPPR9-FWDCX-D2C8J-H872K-2YT43
 + For Windows 10 build 10240 Professional
             slmgr /ipk W269N-WFGWX-YVC9B-4J6C9-T83GX
 + For Windows 10 build 10240 Home
             slmgr /ipk TX9XD-98N7V-6WMQ6-BX7FG-H8Q99

- បន្ទាប់មកចុចEnter បន្ទាប់មកទៀតចាំទាល់តែវាចេញ ប្រអប់ប្រាប់ថា ជោគជ័យ បន្ទាប់បន្ត វាយឃ្លា slmgr /skms kms.xspace.in ចុច Enter ទៀត ។
- ចាំទាល់ចេញសារបង្ហាញ ថាជោគជ័យ បន្តសរសេរឃ្លា slmgr /ato ហើយចុច Enter ពេលនោះវានឹង បញ្ចេញប្រអប់មួយ បង្ហាញថា ជោគជ័យ ទើបបាន សំរេច។

Sunday, August 9, 2015

Rafael Benitez អ្នកចាត់ការ​ក្រុម​ Real Madrid បាន​លើក​ឡើង​ថា ដោយ​សារ​តែ​ក្រុម​របស់​លោក​​​អវត្តមាន​ Cristiano Ronaldo ​ទើប​បាន​ជា​ស្មើ​ ០-០ ទល់​នឹង​​ក្រុម​ Valerenga ក្នុង​ការ​ប្រកួត​មិត្តភាព កាល​​ពី​យប់​មិញ។

1

​Ronaldo ​បាន​អវត្តមាន​ពី​ក្រុម​ស្ដេច​ស ក្នុង​ការ​ប្រកួត​​មិត្តភាព​ចុង​ក្រោយ​​យប់​មិញ ដោយសារ​​មាន​​បញ្ហា​​ខ្នង​បន្តិច​បន្តួច ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ Karim Benzema ​ក៏​អវត្តមាន​ដែរ ដោយសារ​របួស​ភ្លៅ។ យ៉ាងណាក្ដី លោក​ Benitez ​បាន​ដាក់​ Jese, Gareth Bale និង​ James Rodriguez ឲ្យ​លេង​ចាប់​ដៃ​គូ​គ្នា នៅ​តំបន់​ខាង​លើ ប៉ុន្តែ​​នៅ​តែ​​មិន​អាច​ស្វែង​រក​គ្រាប់​បញ្ចូល​ទី​បាន។

អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ វ័យ​៥៥​ឆ្នាំ បាន​និយាយ​ថា៖ “ក្រុម​របស់​យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បី​ស្វែង​រក​គ្រាប់​បាល់ ប៉ុន្តែ​យើង​ខ្វះ​នូវ​ភាព​ច្បាស់​លាស់។ យើង​ត្រូវ​គិត​ឡើង​វិញ​ថា យើង​​​​បាន​​បាត់​បង់​កីឡាករ​ដ៏​សំខាន់​​បំផុត (CR7) ដែល​ជា​អ្នក​តែង​តែ​ស៊ុត​ចូល​ទី​ច្រើន។ ប៉ុន្តែ​ក្រុម​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត និង​គិត​វិជ្ជមាន​ជា​និច្ច។ ខ្ញុំ​មិន​ទាន់​ពេញ​ចិត្ត​ក្រុម​របស់​យើង​១០០% ដូច្នេះ​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា យើង​សង្ឃឹម​ថា​នឹង​មាន​សមាជិក​ក្រុម​ថ្មី​បន្ថែម”។

គន្លឹះ​ចាក់សោ ឬ​ដាក់​លេខ​កូដ​សម្ងាត់ (password) លើ Folder ដោយ​មិន​បាច់​ដំឡើង​កម្មវិធី!ប្រភព៖​ computerrelatedsolutions
បច្ចុប្បន្ន ​មាន​វិធីសាស្ត្រ​ជាច្រើន​ក្នុង​ការ​បង្កើត​លេខ​សម្ងាត់ ដើម្បី​ការពារ​ថត​ឯកសារ​ឬ​ហៅ​ថា Folder។ វិធីសាស្ត្រ​ភាគច្រើន​គឺ​ចាំបាច់​ត្រូវ​ដំឡើង​កម្មវិធី​ជំនួយ ប៉ុន្តែ​ទំព័រ​នេះ TheBNEWS សូម​បង្ហាញ​នូវ​របៀប​លាក់ ឬ​ចាក់សោ Folder ដោយ​មិន​ចាំបាច់​ប្រើ​កម្មវិធី គឺ​ប្រើ​តែ batch script (ពាក្យ​បញ្ជា​នៅ Command Prompt) ប៉ុណ្ណោះ។

650x278ximage92.png.pagespeed.ic.a4NtNeNyNl



– ដំបូង​ សូម​​បើក​កម្មវិធី notepad ដែល​មាន​ស្រាប់​នៅ​លើ Windows ឬ​ដើម្បី​បើកបាន ​សូម​ចុច​ស្ដាំ mouse លើ Desktop រួច​ហើយចូល​ទៅ New រើស​យក Text Document។

566x444ximage62.png.pagespeed.ic.HZjYnH1Vw8



– សូម copy បណ្ដុំ​ពាក្យ​បញ្ជា​ខាងក្រោម​នេះ ទៅ past នៅ​លើ​កម្មវិធី notepad រួច save។ បញ្ជាក់៖ នៅ​ត្រង់ PASSWORD_GOES_HERE សូម​ប្ដូរ​ទៅ​ដាក់​លេខ​សម្ងាត់ (password) របស់​អ្នក។ រក្សាទុក (save) ឯកសារ​​នោះ​ជា​ប្រភេទ .bat ដោយ​រើស​យក All Files នៅ​ត្រង់ Save as type ជា​មុន​សិន។ អ្នក​អាច​ដាក់​ឈ្មោះ​អ្វី​ក៏​បាន ឧទាហរណ៍៖ Locker.bat។


————————————————————————

cls
@ECHO OFF
title Folder Private
if EXIST “HTG Locker” goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p “cho=>”
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private “HTG Locker”
attrib +h +s “HTG Locker”
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p “pass=>”
if NOT %pass%== PASSWORD_GOES_HERE goto FAIL
attrib -h -s “HTG Locker”
ren “HTG Locker” Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End

———————————————————————————-

3

4



ឥឡូវ​នេះ សូម​ដំណើរការ file ប្រភេទ .bat ដែល​អ្នក​បាន save ដោយ​ចុច​ពីរ​ដង (double click) ឬ​ស្ដាំ mouse រើស​យក Open។

5





លើកដំបូង​ដែល​អ្នក​ដំណើរការ​ពាក្យ​បញ្ជា​នេះ វា​នឹង​បង្កើត​ថត​ឯកសារ​មួយ​ដែល​មាន​ឈ្មោះ “Private”។

6



Folder នេះ​គឺ​សម្រាប់​អ្នក​រក្សា​ទុក​ឯកសារ​សម្ងាត់​ផ្ទាល់ខ្លួន​របស់​អ្នក។ រួច​ហើយ​អ្នក​អាច​ចុច​បើក​ Locker.bat ម្ដង​ទៀត នោះ​នឹង​បង្ហាញ​ផ្ទាំង​សារ​ដូច​ខាង​ក្រោម៖

566x444ximage62.png.pagespeed.ic.HZjYnH1Vw8 7



ចម្លើយ​នៃ​សំនួរ​នេះ​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ “Y” ឬ Yes ដើម្បី​ចាក់សោ ឬ​លាក់ Folder ចំណែក “N” ឬ No មាន​ន័យ​ថា មិន​ត្រូវការ​លាក់។ ក្រោយពី​ចាក់សោ ឬ​លាក់ Folder ដោយ​វាយ​អក្សរ “Y” រួច​នោះ​ថត​ឯកសារ “Private” នឹង​បាត់​ចេញ​ពី​ទីនោះ​ភ្លាម។

ដើម្បី​បង្ហាញ Folder ឈ្មោះ Private នេះ​មក​វិញ អ្នក​ត្រូវ​បើក​ឯកសារ Locker.bat ម្ដង​ទៀត នោះ​នឹង​តម្រូវ​ឱ្យ​អ្នក​បញ្ចូល​លេខ​សម្ងាត់ (password) ដើម្បី​ដោះ​សោ (unlock)។

8



បញ្ជាក់៖ ប្រសិន​អ្នក​ភ្លេច​លេខ​សម្ងាត់ សូម​ចុច​ស្ដាំ mouse នៅ​លើ​ឯកសារ Locker.bat នេះ រួច​ហើយ​រើស​យក Edit ដើម្បី​បើក​មើល​លេខសម្ងាត់​ដែល​អ្នក​បាន​កំណត់​ពី​មុន។

9



ហើយ​ប្រសិន​អ្នក​ច្រឡំ​លុប Locker.bat សូម​កុំ​បារម្ភ ព្រោះ​អ្នក​ក៏​នៅ​តែ​អាច​ស្វែងរក Folder ដែល​លាក់​នោះ​មក​វិញ ដោយ​ចូល​ទៅ Folder Option រួច​ចូល​ទៅ​តាប View និង​ចុច​ដក​ធីក​ចេញ​ពី Show hidden files, folders, and drives នោះ​អ្នក​នឹង​ឃើញ Folder ស្រមោល​ដែល​មាន​ឈ្មោះ HTC Locker៕

10

11