Wednesday, August 19, 2015

Hacker គឺ​ជាឈ្មោះ​ដែល​សម្ដៅ​ចំពោះ​ក្រុម​មនុស្ស​ ឬបុគ្គល​ណា​ដែល​មាន​ជំនាញ​ខ្លាំង​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និងបច្ចេកវិទ្យា ។​ ជាធម្មតា​ការងារ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​នេះ​គឺមិន​ជាបើក​ចំហ ​និងជាក់​ស្ដែង​ឱ្យឃើញ​នឹង​ភ្នែក​ងាយៗ​នោះ​ឡើយ​ ពោល​គឺការ​ងារ​របស់​ពួកគេ ​គឺអង្គុយ​ចាំតែ​ធ្វើការ​ក្នុង​ទីអាថ៌​កំបាំង​ ហើយ​មិន​មាន​នរណា​ម្នាក់​ងាយ​ស្គាល់​ឈ្មោះ​ និងសាវ​តារ​របស់​ពួក​គេឡើយ​ ប៉ុន្តែ​គេ​អាច​ដឹងថា​ក្នុង​ពិភព​លោក​បច្ចុប្បន្ន​គឺសម្បូរ​ទៅ​ដោយ​ ក្រុមHacker ដោយ​សារពួក​គេក៏​ជានិស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ចេញ​ពីសាលា​ណាមួយ​ដែល​ ផ្ដល់ការ​អប់​រំខ្ពស់​ទៅលើ​ប្រព័ន្ធ​បច្ចេក​វិទ្យា ​និងពត៌មាន ​។




តើ​ការងារ​របស់​ក្រុម​មនុស្ស​ជំពូក​នេះ​មានអ្វីខ្លះ ? ​ហើយ​តើប្រភព​រកលុយ​របស់​ពួក​គេកើត​ចេញពីណាខ្លះ?​

យោង ​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ​នៃវិទ្យាស្ថាន​Trustwave ពួកគេ​បាន​បង្ហាញថា​ ជាធម្មតា​ការងារ​របស់​ពួក​ក្រុម​មនុស្ស​ជំពូក​នេះគឺ​អង្គុយ​ធ្វើការ​មួយ​ កន្លែង​ និងផ្ដោត​យ៉ាងសំខាន់​ទៅលើ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និងពត៌មាន​។ នៅក្នុង​សំណុំ​នៃការ​ងារ​ររបស់​ពួកគេ​ គឺពួក​គេពូកែ​ខាង​ការ​បង្កើត​លេខ​កូដ​សម្ងាត់ ​បង្កើត​គេហទំព័រ​ក្លែង​ក្លាយ ​កែច្នៃ​ពត៌មាន​ក្លែង​ក្លាយ​ ផ្ញើរសារ​ក្លែង​ក្លាយ​ បង្កើត​មេរោគ​ និងបញ្ជូន​មេរោគ​ដែល​ពួកគេ​បាន​បង្កើត​នោះ ​ឆ្ពោះ​ទៅកាន់​ទីណាមួយ​ដែល​ពួកគេ​ចង់​បញ្ជូន​ទៅ ។​ ឧទាហរណ៍៖ ​ក្រុមHacker តែង​តែព្យាយាម​រកគ្រប់​មធ្យោបាយ​ដើម្បី​ចូលទៅកាន់​គណនី​របស់​បុគ្គល​ ឬក្រុម​ណាមួយ​ដើម្បី​សិក្សា ​និងទាញ​យក​លេខកូដ​សម្ងាត់​ធនាគារ ​ឬលេខ​កូដសម្ងាត់​ឃ្លាំងផ្ទុក​ឯកសារ​សំខាន់ៗ​ជាដើម​ពីបុគ្គល​ ឬក្រុមនោះ​ ។ នៅពេល​ដែល​ក្រុម​មនុស្ស​ ឬបុគ្គល​ណាម្នាក់ ដែល​បាន​ប្រឈម​នឹងបញ្ហា ​ដែលក្រុម​Hacker បាន​បង្កើត ​និងបញ្ជូន​ទៅហើយ ​ប្រសិន​ជាពួក​គេគ្មាន​ជំនាញ​ ខ្វះចំណេះ​ដឹងខាង​បច្ចេកវិទ្យា ​ឬថាជាបុគ្គល​ដែល​ប្រហែស​ នោះ​ចរន្ត​ប្រាក់​ និងឃ្លាំង​ឯកសារ​សម្ងាត់​ដែល​ពួកគេ​បានតម្កល់​ទុកនៅ​ក្នុង​ទីណា​មួយ ​នឹងត្រូវ​ស្ថិតក្នុង​ដៃ​របស់​ក្រុម​Hackerនេះ​តែម្ដង ។​ ដូច្នេះ​ប្រភព​រកប្រាក់​របស់​ពួកHacker គឺបាន​មកពី​ប្រភព​នេះឯង ។ ​ជាធម្មតា ​ក្នុងមួយ​ខែៗ ​Hackerតែម្នាក់​អាចរក​ប្រាក់បាន​ចាប់ពី​៦០,០០០-១០០,០០០ដុល្លារ ៕​

0 comments:

Post a Comment