Sunday, August 9, 2015

ថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះឈីប Intel និងក្រុមហ៊ុន Micron បានចាប់ដៃ សហការគ្នា បង្កើតនូវ បន្ទះឈីបថ្មីមួយ សម្រាប់រក្សា ទុកទិន្នន័យផ្សេងៗ។ ពួកគេបាន បញ្ជាក់ថា បន្ទះឈីបនេះ នឹងមានលក្ខណៈ ក្រាស់ ជាងមុន រឹងជាងមុន និងមានល្បឿនលឿន ជាងមុន រហូតដល់ទៅ 1,000 ដងឯណោះ។
នៅក្នុងថ្ងៃនេះដែរ ក្រុមហ៊ុនទាំងពីរខាងលើ បានប្រកាស ជាផ្លូវការនូវ 3D Xpoint ដែលជា អង្គផ្ទុកទិន្នន័យថ្មី អាចដំណើរការ និងគណនា មានល្បឿន លឿនជាង អង្គផ្ទុកទិន្នន័យ ធម្មតា (NAND) រហូតដល់ 1,000 ដង។ សព្វថ្ងៃនេះដែរ អង្គផ្ទុកទិន្នន័យ ធម្មតានេះ (NAND) គឺកំពុងតែ បំពាក់នៅលើ Flash memory cards ហើយនឹងប្រភេទ Solid State Drives (SSD)។
ចំពោះលោក Rob Crooke ដែលជា នាយកប្រតិបត្តិការរង របស់ក្រុមហ៊ុន Intel ក៏បានមាន ប្រសាសន៍ដែរថា អស់រយៈពេល ជាច្រើនទសវត្ស មកហើយដែរ ដែលខាង ឧស្សាហកម្ម បានធ្វើការ សិក្សាស្វែង រក នូវមធ្យោបាយ ជាច្រើន ដើម្បីកា ត់បន្ថយនូវ ដំណើរការ យឺតរវាង ប្រព័ន្ធដំណើរការ និងទិន្នន័យ ដើម្បីអោយការ វិភាគទិន្នន័យ មានល្បឿនលឿន ជាងមុន។ ហើយលោក ក៏បាន បន្ថែមទៀត ដែរថា ចំពោះអង្គផ្ទុក ទិន្នន័យ ប្រភេទថ្មី នេះដែរ នឹងជួយអោយ ការដំណើរការ និងការ លេងហ្គេម កាន់តែអស្ចារ្យ ទ្វេដង។
សរុបមក អង្គផ្ទុកទិន្នន័យ ប្រភេទថ្មីមួយនេះ ត្រូវបាន រំពឹងទុកថា នឹងជួយកែប្រែ អោយការ ប្រើប្រាស់ នាពេលអនាគត កាន់តែប្រសើរ និងមានល្បឿន លឿនជាងមុន ហើយក៏ជា គោលបំណងមួយ ដែលមនុស្សគ្រប់គ្នា ប្រាថ្នាចង់បាន។

0 comments:

Post a Comment