Thursday, August 6, 2015

ស្មាតហ្វូន​សព្វ​ថ្ងៃ​នេះ​ដំណើរ​​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ខុស​ៗ​គ្នា​ជា ​ច្រើន​ ហើយ​ប្រតិបត្តិការ​ដែល​គេ​និយម​ប្រើ​ច្រើន​ជាង​គេ​គឺ​ Android​ និង​ iOS។ ចុះ​រវាង​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ពីរ​នេះ ​មួយ​ណា​មាន​សុវត្ថិភាព​ជាង​មួយ​ណា?




បើ​ចង់​ដឹង​ច្បាស់​ទៅ​មើល​ការ​ប្រៀប​ធៀប​របស់​វិបសាយ​ Forbes​ ដូច​ខាង​ក្រោម៖

កម្រិត​គំរាមកំហែង​
ប្រសិន​បើ​និយាយ​អំពី​កម្រិត​គំរាម​កំហែង​រវាង​ Android និង iOS​ គេ​ឃើញ​ថា​អ្នក​ប្រើ​ប្រាស់ iPhone និង​ iPad​ ដូច​ជា​មាន​ការ​គំរាមកំហែង​ទាប​ជាង។ ការ​សិក្សា​បាន​បង្ហាញ​ថា​ ចំនួន​ភាគ​រយ​នៃ​មេរោគ​ដែល​វាយ​ប្រហារ​ទូរសព្ទ​គឺ​សំដៅ​រក​ Android​ ជា​ជាង​ iOS។ នេះ​ក៏​ដោយ​សារ​តែ​ចំនួន​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ Android​ មាន​ចំនួន​ច្រើន។ មួយ​វិញ​ទៀត​ App Store​ របស់​ iOS​ មាន​សុវត្ថិភាព​ខ្ពស់​ដោយ​វា​ត្រួត​ពិនិត្យ​​​ជា​មុន​នូវ​រាល់​កម្មវិធី​ដែល ​ដាក់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដោនឡូត​យ៉ាង​តឹង​រឹង​ ដើម្បី​ជៀស​វាង​ការ​ឆ្លង​មេរោគ​ចូល​ទូរសព្ទ។

សុវត្ថិភាព​នៃ​ Software​
ការ​គំរាម​នឹង​អាច​កាត់​បន្ថយ​បាន​ប្រសិន​ បើ​ប្រព័ន្ធ​ Android ធ្វើ​ការ​ Update​ទៅ​ជំនាន់​ចុង​ក្រោយ​ ប៉ុន្តែ​បញ្ហា​នោះ​គឺ​​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ Android​ ទាំង​អស់​គឺ​មិន​មែន​សុទ្ធ​តែ​អាច​ Update ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​បាន​នោះ​ទេ។ ដោយ​ឡែក​សម្រាប់ iOS វិញ​គឺ​តែង​មាន​ការ​ Update ថ្មី​ជា​ញឹក​ញាប់​ ហើយ​ការ​ Update​ សឹង​តែ​អាច​ធ្វើ​បាន​ជា​មួយ​ iPhone​ និង iPad គ្រប់​ម៉ូដែល​ទៅ​ហើយ។

ការ​រួម​បញ្ចូល​គ្នា​ជាមួយ​ Hardware
ផ្ទុយ​ពី​ផលិត​ផល​ Apple​ សុវត្ថិភាព​លើ​ទូរសព្ទ​ Android មួយ​ចំនួន​គឺ​ពឹង​ផ្អែក​លើ​ Hardware ដែល​មាន​មក​ស្រាប់។ រោង​​ចក្រ​ខ្លះ​ផលិត​ទូរសព្ទ​ដែល​មាន​ Hardware​ មាន​សុវត្ថិភាព​ល្អ​ ចំណែក​រោង​ចក្រ​ខ្លះ​វិញ​គឺ​មិន​មាន​នោះ​ទេ។

                          f1e2b2c9255d552500a833ac828cd635-android-vs-ios-clash-of-the-operating-systems

ការពារ​សុវត្ថិភាព​លើ​ Android
ត្បិត​ Android​ មិន​សូវ​មាន​សុវត្ថិភាព​ជាង​ iOS​ ក៏​ពិត​មែន​ ប៉ុន្តែ​មាន​វិធី​ដើម្បី​ការពារ​សុវត្ថិភាព​ Android​ បាន​ គឺ​ដំឡើង​កម្មវិធី​​សម្រាប់​ស្កេន​មេរោគ​ដូច​ជា​ Norton Mobile Security ជា​ដើម​ ដើម្បី​ការពារ​ការ​ជ្រាប​ចូល​នៃ​មេរោគ។

លោក​សាស្ត្រាចារ្យ​ Kevin Curran បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ​គ្មាន​ប្រព័ន្ធ​ប្រតិបត្តិការ​​ណា​មាន​សុវត្ថិភាព​ជាង​ប្រព័ន្ធ​ ប្រតិបត្តិការ​ណា​មួយ​នោះ​ទេ​ គឺ​មាន​ចំណុច​ខ្លាំង​រៀង​ៗ​ខ្លួន។ ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​គឺ​ទាក់​ទាញ​​ ក្រុម​អ្នក​ Hacker ខ្លាំង​ជាង​គេ៕





0 comments:

Post a Comment