Rafael Benitez អ្នកចាត់ការក្រុម Real Madrid បានលើកឡើងថា
ដោយសារតែក្រុមរបស់លោកអវត្តមាន Cristiano Ronaldo
ទើបបានជាស្មើ ០-០ ទល់នឹងក្រុម Valerenga
ក្នុងការប្រកួតមិត្តភាព កាលពីយប់មិញ។

Ronaldo បានអវត្តមានពីក្រុមស្ដេចស
ក្នុងការប្រកួតមិត្តភាពចុងក្រោយយប់មិញ
ដោយសារមានបញ្ហាខ្នងបន្តិចបន្តួច ខណៈដែលខ្សែប្រយុទ្ធ Karim
Benzema ក៏អវត្តមានដែរ ដោយសាររបួសភ្លៅ។ យ៉ាងណាក្ដី លោក Benitez
បានដាក់ Jese, Gareth Bale និង James Rodriguez
ឲ្យលេងចាប់ដៃគូគ្នា នៅតំបន់ខាងលើ
ប៉ុន្តែនៅតែមិនអាចស្វែងរកគ្រាប់បញ្ចូលទីបាន។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ៥៥ឆ្នាំ បាននិយាយថា៖
“ក្រុមរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីស្វែងរកគ្រាប់បាល់
ប៉ុន្តែយើងខ្វះនូវភាពច្បាស់លាស់។ យើងត្រូវគិតឡើងវិញថា
យើងបានបាត់បង់កីឡាករដ៏សំខាន់បំផុត (CR7)
ដែលជាអ្នកតែងតែស៊ុតចូលទីច្រើន។
ប៉ុន្តែក្រុមនឹងបន្តដំណើរទៅមុខទៀត និងគិតវិជ្ជមានជានិច្ច។
ខ្ញុំមិនទាន់ពេញចិត្តក្រុមរបស់យើង១០០%
ដូច្នេះមុនទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី៣១ ខែសីហា
យើងសង្ឃឹមថានឹងមានសមាជិកក្រុមថ្មីបន្ថែម”។
Benitez ថា Real ស្មើ ០-០ ទល់ Valerenga ដោយសារគ្មាន Ronaldo