Xiaomi ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននៅប្រទេសចិនមួយ
ដែលវាអាចផលិតឧបករណ៍អេឡិចត្រូនិចនានាបានគុណភាពល្អ
និងមានតម្លៃធូរថ្លៃបំផុត
អាចធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃបាន
ដែលមានដូចជាទូរស័ព្ទ ថេប្លេត ឧបករណ៍ភ្ជាប់ជាមួយទូរទស្សន៍
រឺក៏ខ្សែដៃសុខភាពជាដើម។
នៅពេលថ្មីៗនេះក្រុមហ៊ុនក៏បានធ្វើការដាក់បង្ហាញកូនកាមេរ៉ាដាក់
តាមខ្លួនទៀត ដែលវាអាចផ្តល់មុខងារស្រដៀងគ្នាទៅនឹងកាមេរ៉ា GoPro
ដែរ ប៉ុន្តែវាមានទំហំតូចជាង
ហើយក៏តម្លៃធូរថ្លៃខ្លាំងជាងណាស់ផងដែរ
ដែលអាចធ្វើអោយអ្នកចូលចិត្តថតរូបវីដេអូឃើញហើយ
ចង់ធ្វើជាម្ចាស់ភ្លាមតែម្តង។
កូនកាមេរ៉ាតូចច្រឡឹងដែអាចប្រើប្រាស់សម្រាប់ថតរូបភាព
រឺវីដេអូសកម្មភាពអ្វីមួយបានជំនួសអោយកាមេរ៉ាឌីជីថល
រឺកាមេរ៉ាទូរស័ព្ទបានយ៉ាងល្អ ព្រោះអីវាតូច សមត្ថភាពខ្ពស់
ហើយក៏មិនងាយខូចខាត និងកាន់ថ្មបានយូរផងដែរ។
កាមេរ៉ានេះអាចធ្វើការថតសកម្មភាពនានាដូចជាពេលធ្វើដំណើរ
វីដេអូឯកសារ ថតកុនជាដើម។ Xiaomi Yi Action Camera មានទំហំ 16
មេហ្គាភិចសែល ប្រើប្រាស់ស៊ិនស័រ Sony Exmor BSI CMOS និងមាន Aperture
F/2.8 ដែលអាចថតយកសកម្មភាពនានាបានច្រើននិងច្បាស់ល្អ
មិនចាញ់កាមេរ៉ា GoPro ប៉ុន្មាននោះទេ។ វាអាចចាប់យកវីដេអូទំហំ 1080
ក្នុងទំហំ 60fps បាន រឺ 720 ក្នុងទំហំ 120fps និង 480 ក្នុងទំហំ 240fps។
កាមេរ៉ានេះបំពាក់ដោយ Processor Amberella A7LS ដែលអាចគណនារូបភាព
និងវីដេអូបានលឿនរហ័ស និងក្នុងគុណភាពល្អ។
កាមេរ៉ានេះទំងន់ត្រឹម 72 ក្រាមប៉ុណ្ណោះ
មានម៉េម៉ូរីក្នុងម៉ាស៊ីនទំហំ16GB ដែលអាចបន្ថែមទៀតបាន មានថ្មទំហំ
1,010 mAh អាចប្រើប្រាស់បានយូរ និងមានប្រព័ន្ធ Wi-Fi
ងាយស្រួលសម្រាប់អោយអ្នកបញ្ជាវាចេញពីទូរស័ព្ទ Android របស់អ្នក។
តួខ្លួនរបស់វាបានបង្កើតឡើងពីលោហៈធាតុពិសេស
ដែលប្រឆាំងទាំងសីតុណ្ហភាពក្តៅ និងត្រជាក់
ហើយវាក៏អាចស្ថិតនៅក្នុងទឹកបានដល់ជំរៅ 40 ម៉ែត្រផងដែរ
ខ្លាំងជាងកាមេរ៉ាធម្មតាទៅទៀត។
Tuesday, September 1, 2015
Subscribe to:
Post Comments (Atom)
Xiaomi ដាក់បង្ហាញកូនកាមេរ៉ាសម្រាសកម្មភាពដូច GoPro ដែរ តែតម្លៃត្រឹម 64$